ហាណូយ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម បានឲ្យដឹងថា អាស៊ី គឺជាទីផ្សារធំបំផុតសម្រាប់ម្រេចវៀតណាមដែលមានចំនួន៥២,៧ភាគរយនៃបរិមាណនាំចេញសរុបរបស់ប្រទេសមួយនេះ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ី ប្រទេសចិន គឺជាប្រទេសនាំចូលម្រេចច្រើនជាងគេបង្អស់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដោយមានចំនួន៦០.១៣៥ តោនក្នុងឆ្នាំ២០២៣ ស្មើនឹង២២,៨ភាគរយនៃចំនួនសរុប ។
ផ្ទុយទៅនឹងការថយចុះប្រចាំឆ្នាំនៃការនាំចេញម្រេចពីប្រទេសផលិតធំៗ ដូចជាប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី ឥណ្ឌា និងម៉ាឡេស៊ី ប្រទេសវៀតណាមបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ជាង១៣,៨ភាគរយស្មើនឹងទឹកប្រាក់សរុប២៦៤.០៩៤ តោន និងមានទឹកប្រាក់ចំនួន៩០៦,៥លានដុល្លារអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ការនាំចេញម្រេចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងថយចុះ ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកលែងមានទៀតហើយ ដោយបានបន្ថែមថា សារពើភ័ណ្ឌម្រេចនៅឆ្នាំ ២០២៤នេះនឹងស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា