បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់ទីក្រុងគៀវនៅ Donbass ចន្លោះឆ្នាំ២០១៤និង២០២២ គឺគ្មានអ្វីក្រៅពីជាអំពើ ប្រល័យពូជសាសន៍នោះទេ។
លោកប្រធានាធិបតីរុស្សី រូបនេះបានបន្ថែមថា អាជ្ញាធរក្រោយរដ្ឋប្រហារ Maidan នៅក្នុងប្រទេសអ៊ុយក្រែន បានប្តេជ្ញាចិត្តដើម្បីកម្ចាត់នរណាម្នាក់ ដែលនៅតែគាំទ្រការអភិវឌ្ឍ ទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ។
រុស្ស៊ីបានលើកឡើងពី តម្រូវការការពារប្រជាជន Donbass ពីការបន្តធ្វើទុក្ខបុកម្នេញដោយទីក្រុងគៀវ ជាហេតុផលចម្បងមួយ ដែលខ្លួនបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
បន្ទាប់ពីការធ្វើរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ អតីតទឹកដីអ៊ុយក្រែនចំនួនពីរដែលមានប្រជាជនភាគច្រើន និយាយភាសារុស្សីបានប្រកាស ឯករាជ្យរបស់ពួកគេពីទីក្រុងគៀវ ហើយបានបង្កើតសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk។
ប្រែសម្រួល៖ ស៊ុន លី