ព័ត៌មានអន្តរជាតិ

លោកTrump៖ ណាតូ នឹងមិនមកការពារ ឲ្យសហរដ្ឋអាមេរិក នោះទេ

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃសៅរ៍ថា NATOឬណាតូ នឹងមិនមកជួយសង្គ្រោះទេ ប្រសិនបើសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារ ដោយប្រទេសណាមួយនោះ។

ថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រ នៅក្នុងព្រឹត្តិការណ៍ យុទ្ធនាការមួយ នៅទីក្រុង Las Vegas រដ្ឋ Nevada លោក Trump បានបន្តការរិះគន់ របស់គាត់ចំពោះប្លុកយោធាលោកខាងលិច មួយនេះ។

លោកបានថ្លែងទៀតថា៖ យើង​កំពុង​ចំណាយ ​សម្រាប់​អង្គការ​ណាតូ ហើយ​យើង​មិន​ទទួល​បាន​ច្រើន​ពី​វា​ទេ។ ហើយអ្នកដឹងទេ – ខ្ញុំស្អប់ក្នុងការប្រាប់អ្នកពីរឿងនេះអំពីណាតូ – ប្រសិនបើយើងធ្លាប់ត្រូវការជំនួយពីពួកគេ ចូរនិយាយថាយើងត្រូវបាន គេវាយប្រហារ ខ្ញុំមិនជឿថាពួកគេនឹងនៅទីនោះទេ” ។

យោងតាមមាត្រា៥ នៃធម្មនុញ្ញ របស់អង្គការណាតូ បានសរសេរថា ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹង រដ្ឋសមាជិកណាមួយ ត្រូវតែចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹង ពួកគេដែលជាសមាជិកទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top