យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានឲ្យដឹងថា ការពិភាក្សានៅទីក្រុងប៉ារីស ដែលពាក់ព័ន្ធនឹងមន្រ្តីកំពូលរបស់សហរដ្ឋអាមេរិក កាតា អេហ្ស៊ីប និងអ៊ីស្រាអែល ស្តីពីបទឈប់បាញ់នៅហ្គាហ្សា បានពន្យារពេលដោយផ្តល់លទ្ធផល “ស្ថាបនា” ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំត្រូវបានកំណត់ថា ជាកិច្ចប្រជុំប្រកបដោយការស្ថាបនា” ការិយាល័យរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានឲ្យដឆងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ខណៈដែលកត់សម្គាល់ថា “ចន្លោះប្រហោងសំខាន់ៗ” នៅតែមាន ហើយនឹងត្រូវបានពិភាក្សាបន្ថែមទៀត នៅសប្តាហ៍នេះនៅក្នុងកិច្ចប្រជុំបន្ថែម។
យោងតាមការិយាល័យ “កិច្ចប្រជុំកំពូលស៊ើបការណ៍ ” នៅទីក្រុងប៉ារីស មានការចូលរួមពី នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល របស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អេហ្ស៊ីប។ គណៈប្រតិភូអ៊ីស្រាអែល ដឹកនាំដោយលោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ Mossad និងលោក Ronen Bar ប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet ។
ជំនួបនេះមានគោលបំណង សម្រេចបានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិង ចលនាហាម៉ាស ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងម្តង ហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងមិនយល់ព្រម ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ ខណៈដែលក្រុមហាម៉ាស នៅតែកាន់អំណាច នៅក្នុងតំបន់ហ្គាហ្សា ហើយការកើនឡើង យោធារបស់អ៊ីស្រាអែល នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន មានគោលបំណង “លុបបំបាត់” ក្រុមហាម៉ាស៕
ប្រែសម្រួល ឈូក បូរ៉ា