ព័ត៌មានអន្តរជាតិ

Update៖ ទូរទស្សន៍ CNN ប្រចាំនៅហ្វីលីពីន នឹងបិទផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយសារក្ស័យធន

ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ថា ទូរទស្សន៍ CNN ប្រចាំហ្វីលីពីន នឹងបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី៣១ ខែមករា ដោយសារ “ការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ម្ចាស់របស់ខ្លួនបានប្រកាស នៅថ្ងៃចន្ទនេះ ដែលជាការប៉ះទង្គិច ចុងក្រោយបំផុត សម្រាប់ឧស្សាហកម្មប្រព័ន្ធ ផ្សព្វផ្សាយនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។

គួរបញ្ជាក់ថា កម្មវិធីផ្សាយមួយនេះ បានចាប់ផ្តើមដំណើរការ នៅក្នុង ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៥ ជាសិទ្ធិផ្តាច់មុខរបស់ ទូរទស្សន៍ CNN ដោយផ្តល់ព័ត៌មាន ជាភាសាអង់គ្លេស ជាចម្បងនៅលើទូរទស្សន៍ ដោយឥតគិតថ្លៃ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់ផងដែរ ។

បុគ្គលិកត្រូវបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះអំពីការសម្រេចចិត្តបិទសារព័ត៌មាន និងប្រតិបត្តិការផលិតកម្ម នៅលើគ្រប់វេទិកាទាំងអស់ ។

ម្ចាស់ក្រុមហ៊ុន CNN ប្រចាំនៅហ្វីលីពីន Nine Media Corporation បានលើកឡើងដោយមិនផ្តល់ព័ត៌មានលម្អិតថា “ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីមានការខាតបង់ ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដែលទ្រទ្រង់ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ទោះបីជាមានការខិតខំប្រឹងប្រែង យ៉ាងម៉ឺងម៉ាត់ក្នុងការសម្របខ្លួន និងច្នៃប្រឌិតនៅក្នុងទិដ្ឋភាព ប្រព័ន្ធផ្សព្វផ្សាយដែលកំពុង វិវត្តយ៉ាងឆាប់រហ័ស និងមានការប្រឈមក៏ដោយ” ។

ម្ចាស់ក្រុមហ៊ុនបានបញ្ជាក់ថា “យើងដឹងពីផលប៉ះពាល់ នៃការបិទនេះទៅលើបុគ្គលិក និងទេពកោសល្យដ៏មានតម្លៃ របស់យើង យើងធានាថា បុគ្គលិកដែលរងផលប៉ះពាល់ ទាំងអស់នឹងត្រូវបានផ្តល់ជូនកញ្ចប់ប្រាក់បំណាច់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top