ព័ត៌មានអន្តរជាតិ

របប​យោធា​មី​យ៉ាន់​ម៉ា ​រង​ការ​គំរាម​កំហែង​ដោយ​កង កម្លាំង​ប្រឆាំង​ប្រដាប់អាវុធ ​៣​ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​

AFP

រ៉ង់ហ្គូន៖ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្រ្គាម ការវាយលុកមួយ បានចាប់ផ្តើមនៅចុងខែតុលា ដោយសម្ព័ន្ធមិត្ត នៃក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣ នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះ បានបង្កបញ្ហាប្រឈម ដ៏ធំបំផុត ចំពោះយោធាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារដែលបានទម្លាក់ ការបោះឆ្នោតជ្រើសរើស របស់រដ្ឋបាលលោកស្រី អ៊ុងសាន ស៊ូជី ។

រួមជាមួយនឹងការវាយលុក ដោយក្រុមឧទ្ទាមជនជាតិ ភាគតិចផ្សេងទៀត និងកងជីវពលនៃរដ្ឋាភិបាលស្របគ្នា ដែលបង្កើតឡើងដោយសមាជិក នៃគណបក្សនយោបាយរបស់លោកស្រី ស៊ូជី ការវាយប្រហារបានគំរាមកំហែង ដល់ការកាន់កាប់អំណាច របស់យោធារយៈពេល ៣ឆ្នាំចាប់តាំងពីរដ្ឋប្រហារ។

ប៉ុន្តែក្រុមអ្នកសង្កេត ការណ៍បានព្រមានថា វាលឿនពេកក្នុងការរំពឹងថា កងកម្លាំងតស៊ូនឹងកម្ចាត់យោធា ព្រោះវានៅតែមាន សិទ្ធិអំណាចបង្រួបបង្រួមក្នុងរបបយោធា ហើយក្រុមឧទ្ទាមជនជាតិភាគតិចមានការតវ៉ាទាមទារទឹកដី។

ប្រទេសចិនដែល មានការព្រួយ បារម្ភអំពីជម្លោះឆ្លងព្រំដែនរបស់ខ្លួន បានសម្រុះ សម្រួល រវាងភាគីទាំងពីរ និងបានប្រកាស កិច្ចព្រមព្រៀង ឈប់បាញ់គ្នាក្នុងខែធ្នូ និងខែមករា ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​បានសាបរលាបទៅវិញ ដោយ​សម្ព័ន្ធ​មិត្ត​បាន​បន្ទោស​ការ ​វាយ​ប្រហារ​ តាម​អាកាស​ជា​ បន្ត​របស់​យោធា និង​ការ​បាញ់​កាំភ្លើង​ធំ ។

សង្គ្រាម​ស៊ីវិល​កាន់តែ​តានតឹង​ កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍ ​មនុស្សធម៌​ ដ៏​ធ្ងន់ធ្ងរ​ រួចទៅហើយ​ក្នុង​ប្រទេស​កាន់តែ​អាក្រក់​។ អង្គការ Action on Armed Violence ជាអង្គការដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា ជនស៊ីវិល ៧៤៥នាក់ ត្រូវបានសម្លាប់ដោយអាវុធជាតិផ្ទុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ដែលកើនឡើង ១៥៥ភាគរយ ជាងឆ្នាំ ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top