អាមេរិក ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងប្រឈមមុខ នឹងការតវ៉ាកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស ដែលអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ហើយក្រុមមួយចំនួន ថែមទាំងកំពុងស្វែង រកការប្រឈមផ្នែកច្បាប់ ដើម្បីបង្ខំឱ្យសេតវិមាន ដកការគាំទ្រ សម្រាប់អ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានរិះគន់ ចំពោះការបដិសេធ “ម្តងហើយម្តងទៀត” ក្នុងការជំរុញ ឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងយុទ្ធសាស្រ្តហ្គាហ្សា របស់រដ្ឋបាលរបស់លោក ដែលត្រូវបានចោទប្រកាន់ថា “មិនសមហេតុផល” ។
លោក Wa’el Alzayat អតីតអ្នកជំនាញគោល នយោបាយមជ្ឈិមបូព៌ាជាមួយក្រសួង ការបរទេស សហរដ្ឋអាមេរិក បានសរសេរថា “វិធីសាស្រ្តនោះមិន សមហេតុផលនោះទេ ទាំងផ្នែកក្នុងស្រុក និងអន្តរជាតិ ដោយមិននិយាយអំពីហានិភ័យសន្តិសុខ ដែលមកជាមួយនោះទេ” ។ យុទ្ធសាស្ត្រហ្កាហ្សា គឺជាគ្រោះមហន្តរាយមិនសមហេតុផល” ដែលបោះពុម្ពផ្សាយដោយទស្សនាវដ្តី Time កាលពីថ្ងៃចន្ទ ។
លោកបានលើកឡើងថា ហានិភ័យទាំងនោះត្រូវបានបង្ហាញ ឱ្យឃើញដោយការវាយប្រហារ កាលពីថ្ងៃអាទិត្យលើកងទ័ព សហរដ្ឋអាមេរិកនៅជិតព្រំដែន រវាងប្រទេសហ្ស៊កដានី និងស៊ីរី ដែលបានធ្វើឱ្យទាហានអាមេរិក ៣នាក់ស្លាប់ និង ៣៤ នាក់ផ្សេងទៀតរងរបួស។
លោក Alzayat បានសរសេរនៅក្នុងអត្ថបទថា “ឥឡូវនេះ ជាមួយនឹងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដែលត្រូវបានទាមទារដោយពួក ISIS Resistance ដែលជាក្រុមចម្រុះ នៃក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលប្រឆាំងនឹងការគាំទ្រ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្រ្គាមរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ហានិភ័យនៃការកើនឡើង បានកើនឡើងតែប៉ុណ្ណោះ” ។
ប្រជាជនប៉ាឡេស្ទីន ជាង ២៦,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងអនីតិជនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើ តំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក បៃដិន ក្នុងការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីជាបន្តបន្ទាប់ ត្រូវបានរំខានកាន់តែខ្លាំងឡើងដោយក្រុមបាតុករ ដែលបានឲ្យដឹងថា ពួកគេមានការខកចិត្ត ចំពោះការគាំទ្រ របស់សេតវិមាន សម្រាប់អ៊ីស្រាអែល ក្នុងការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា