ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ឆ្លងទ្វីបជាថ្មីដែលមាន ល្បឿនលឿនជាងសំឡេង

AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបមួយទៀតនៅថ្ងៃអង្គារនេះ យោធារបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ការពង្រីកការសាកល្បងអាវុធថ្មីៗដែលអ្នកវិភាគបានព្រមានថា អាចជាគោលដៅសម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ។

នៅក្នុងខែនេះ ក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងនូវអ្វីដែលខ្លួនហៅថា “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ជាគ្រាប់មីស៊ីលផ្លោងដែលមានថាមពលលឿនជាងសំឡេង និងមីស៊ីល Cruise យុទ្ធសាស្ត្រជំនាន់ថ្មី ។

ចំពោះការទំនាក់ទំនងរវាងកូរ៉េទាំង២កាន់តែយ៉ាប់យ៉ឺនទៅៗ ដោយលោក គីម ជុងអ៊ុន បានប្រកាសថា ក្រុងសេអ៊ូលជាសត្រូវចម្បងរបស់គាត់ ខណៈដែលរូបគាត់មានភាពស្និទ្ធស្នាលជាមួយក្រុងម៉ូស្គូ រួមទាំងក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ជាការបញ្ជូនអាវុធសម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន ។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីល Cruise ជាច្រើនកាលពីព្រឹកថ្ងៃអង្គារ ដោយបានបន្ថែមថា ខ្លួនកំពុង “ធ្វើការវិភាគលម្អិត” ខណៈដែលពង្រឹងការឃ្លាំមើលក្នុងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។

ចំពោះការសាកល្បងមីស៊ីលចេញពីនាវាចរណ៍ មិនត្រូវបានហាមឃាត់ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើក្រុងព្យុងយ៉ាងនាពេលបច្ចុប្បន្ននោះទេ ។

មីស៊ីល Cruise មានទំនោរទៅដោយយន្តហោះប្រតិកម្ម ហើយហោះក្នុងរយៈកម្ពស់ទាបជាងមីស៊ីលផ្លោងដែលទំនើបជាង ដែលធ្វើឱ្យពួកវាពិបាកចាប់ និងស្ទាក់ចាប់ ។

ទោះបីជាមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិក៏ដោយ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោក គីម បានដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី ដែលអាចជាថ្នូរនឹងជំនួយបច្ចេកទេសរបស់ក្រុងម៉ូស្គូសម្រាប់កម្មវិធីផ្កាយរណបចារកម្មរបស់ក្រុងព្យុងយ៉ាង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top