ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន សន្យាគាំទ្ររុស្ស៊ី លើបញ្ហាអ៊ុយក្រែន

បរទេស៖ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការតែងតាំងតំណែងកាលពីចុងឆ្នាំមុន រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរុស្ស៊ី លោក Sergey Shoigu ថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជាសសរស្តម្ភនៃការរក្សាសន្តិភាពជុំវិញពិភពលោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Dong Jun ប្រមុខការពារជាតិចិន បាននិយាយក្នុងអំឡុងពេលហៅតាមវីដេអូកាលពីថ្ងៃពុធថា ក្នុងនាមជាមហាអំណាចពីរ គឺរុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមពិភពលោក។

លោក Dong បាននិយាយថា “យើងបានគាំទ្រអ្នកលើបញ្ហាអ៊ុយក្រែន ទោះបីជាការពិតដែលថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើភាគីចិនក៏ដោយ” លោក Dong បាននិយាយដោយសន្យាថា ទីក្រុងប៉េកាំង “នឹងមិនផ្លាស់ប្តូរ ឬបោះបង់ចោលដំណើរការគោលនយោបាយដែលបានបង្កើតឡើងរបស់យើងលើបញ្ហានេះទេ” សូម្បីតែនៅក្រោម ការគំរាមកំហែងនៃទណ្ឌកម្មបន្ថែមទៀត។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនមានអារម្មណ៍ថា គឺមាន “ការគាំទ្រយ៉ាងខ្លាំងពីភាគីរុស្ស៊ីលើបញ្ហាកោះតៃវ៉ាន់ ក៏ដូចជាលើប្រធានបទផ្សេងទៀតនៃផលប្រយោជន៍សំខាន់ៗ។ រដ្ឋមន្រ្តីការពារជាតិចិនរូបនេះបន្ថែមថា ក្នុងនាមជាកម្លាំងដ៏សំខាន់ និងសំខាន់ពីរនៅក្នុងពិភពលោក យើងគួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមជាសកល។

សូមជម្រាបថា ប្រមុខការពារជាតិដែលទើបតែងតាំងថ្មីរបស់ទីក្រុងប៉េកាំងរូបនេះ បានអះអាងថា “សហរដ្ឋអាមេរិកតែងតែកំណត់គោលដៅលើប្រទេសរុស្ស៊ី និងចិន ដោយស្វែងរកការរក្សាអនុត្តរភាពរបស់ខ្លួននៅជុំវិញពិភពលោក” ប៉ុន្តែបានបន្ថែមថា “ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថាអនុត្តរភាពគឺនឹងត្រូវវិនាស៕ប្រែសម្រួលៈ ណៃ តុលា

To Top