ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប ឯកភាពគ្នាលើកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ចំនួន ៥០ ពាន់លានអឺរ៉ូ

រូបភាពពី៖​ AFP

បរទេស៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ បានយល់ព្រមជាឯកច្ឆ័ន្ទ លើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដោយយកឈ្នះលើការប្រឆាំងពីមុនរបស់ប្រទេសហុងគ្រី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានអបអរសាទរកិច្ចព្រមព្រៀងនេះ ដោយនិយាយថា EU កំពុងទទួលយកភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ហើយដឹងពី “អ្វីដែលជាបញ្ហា” ។

លោក Michel បាននិយាយនៅលើ X ថា “ភាពជាប់គាំងក្នុងស្ថិរភាព យូរអង្វែង ការផ្តល់មូលនិធិដែលអាចព្យាករណ៍បានសម្រាប់អ៊ុយក្រែន”។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្វាគមន៍ការបោះឆ្នោតជាឯកច្ឆ័ន្ទដោយនិយាយថា នេះវាបាន”បង្ហាញពីការរួបរួមសហភាពអឺរ៉ុបដ៏រឹងមាំ” ។

លោក Zelenskyy បាននិយាយនៅលើ X ថា “ការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែននឹងពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលវែង ដែលមានសារៈសំខាន់មិនចាញ់ជំនួយយោធា និងសម្ពាធដាក់ទណ្ឌកម្មលើរុស្ស៊ី”ឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top