ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។
នៅ ក្នុងការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរបានជំរុញឱ្យមានការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការផ្តល់ជំនួយមនុស្សធម៌ និងដើម្បីដោះស្រាយឫសគល់នៃវិបត្តិ ទុកចោលបុព្វហេតុប៉ាឡេស្ទីន ដោយគ្មានដំណោះស្រាយ និងដោយមិនបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យក្នុងរយៈពេលជាច្រើនទស្សវត្ស។
ទន្ទឹមនឹងនេះ លោក Shoukry បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប ដែលបានជួយទប់ស្កាត់ការបង្ហូរឈាមបន្ថែមទៀត និងអនុញ្ញាតឱ្យការផ្តល់ជំនួយប្រកបដោយនិរន្តរភាព។
លោកក៏បានសម្តែងការព្រួយបារម្ភអំពីការពង្រីកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ទៅកាន់តំបន់ផ្សេងទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនៃប្រទេសក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា