ព័ត៌មានអន្តរជាតិ

រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បញ្ជូនកងទ័ព ដើម្បីទៅបញ្ឈប់ ការឈ្លានពាន របស់ជនចំណាកស្រុក

AFP

បរទេស ៖ អភិបាលរដ្ឋ គឺលោក Ron DeSantis បានប្រកាសថា លោកនឹងដាក់ពង្រាយសមាជិក នៃឆ្មាំជាតិរដ្ឋ ផ្លរីដា ដើម្បីជួយរដ្ឋតិចសាស់ ក្នុងការរុញច្រាន “ការឈ្លានពាន” របស់ជនអន្តោប្រវេសន៍ខុសច្បាប់ ។ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden បានប្រយុទ្ធដើម្បីការពាររដ្ឋតិចសាស់ ពីការបិទព្រំដែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យលោក DeSantis បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានប្រហែល ១.០០០នាក់ នឹងត្រូវបញ្ជូនទៅរដ្ឋតិចសាស់។ ពួកគេនឹងត្រូវចូលរួមដោយសមាជិក នៃឆ្មាំរដ្ឋផ្លរីដា និងប្រហែល ៩០នាក់ នៃសមាជិកនៃទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋផ្លរីដាជាច្រើន ដែលមានរួចទៅហើយនៅព្រំដែន ។

លោក DeSantis បាននិយាយថា “រដ្ឋមានសិទ្ធិគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យភាព របស់ពួកគេ ហើយយើងរីករាយ ក្នុងការបង្កើនការគាំទ្រ របស់យើងចំពោះរដ្ឋតិចសាស់ នៅពេលដែលរដ្ឋ Lone Star ធ្វើការដើម្បីបញ្ឈប់ការឈ្លានពាន ឆ្លងកាត់ព្រំដែន” ។ “ការពង្រឹងរបស់យើងនឹង ជួយរដ្ឋតិចសាស់ក្នុងការបន្ថែមរបាំងបន្ថែម រួមទាំងខ្សែលួសបន្លានៅតាមព្រំដែន។ យើង​អត់​មាន​ប្រទេស​ទេ បើ​យើង​អត់​មាន​ព្រំដែន»។

ក្នុងអំឡុងសប្តាហ៍ដំបូង នៅក្នុងតំណែង លោក Biden បានចុះហត្ថលេខាលើបទ បញ្ជាប្រតិបត្តិដ៏ច្របូកច្របល់ លុបចោលការរឹតបន្តឹង អន្តោប្រវេសន៍របស់អតីតប្រធានាធិបតី Donald Trump ។ ការឆ្លងកាត់ព្រំដែនខុសច្បាប់ បានកើនឡើងជាលទ្ធផល ដោយមានមនុស្សចំនួន ៣០២.០០០ នាក់ត្រូវបានចាប់បានឆ្លង កាត់ព្រំដែន ២.០០០ ម៉ាយក្នុងខែធ្នូ និងច្រើនជាង ១០ លាននាក់ ចូលសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០២១។ ក្រោមគោលនយោបាយ ‘ចាប់ និងដោះលែង’ របស់លោក Biden ជនចំណាកស្រុក ដែលត្រូវបានចាប់ខ្លួនត្រូវបានដោះលែងភ្លាមៗទៅកាន់ សហរដ្ឋ​អាមេរិក​ដោយ​មាន​ការ​បញ្ជា ​ឱ្យ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ ​ជន​អន្តោប្រវេសន៍​ ជាច្រើន​ឆ្នាំ​នា​ពេល​អនាគត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top