ព័ត៌មានអន្តរជាតិ

លោក Putin៖ ប្រទេសរុស្ស៊ី មានសព្វាវុធទំនើប ជាងណាតូ

Xinhua
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីVladimir Putinបានអះអាងថា សព្វាវុធទំនើបៗរបស់រុស្ស៊ី មានប្រសិទ្ធភាពជាងអាវុធ ដែលប្រើដោយប្រទេសណាតូ ដែលធ្លាប់បានផ្តល់ជំនួយយោធា យ៉ាងច្រើនទៅឲ្យដល់អ៊ុយក្រែននាពេលកន្លងមក។

ថ្លែងនៅក្នុងវេទិកាអ្វីគ្រប់យ៉ាង ដើម្បីជ័យជំនះនៅទីក្រុង Tula នៅខាងក្រៅទីក្រុងមូស្គូ លោក Putin បានសរសើរតួនាទីដែលឧស្សាហកម្ម ការពារប្រទេសកំពុងលេងក្នុងជម្លោះជាមួយអ៊ុយក្រែន និងក្នុងសេដ្ឋកិច្ចជាតិ ដោយសារវាផ្តល់ការងារ សម្រាប់រាប់លាននាក់។

" "

មេដឹកនាំរុស្ស៊ីរូបនេះបានទទួលស្គាល់ថា ខណៈពេលដែលឧបករណ៍ យោធារុស្ស៊ីមួយចំនួនដែលបានរចនា និងផលិតកាលពីអំឡុងនៃ សម័យសូវៀតជាញឹកញាប់ ប៉ុន្តែមិនមែនតែងតែមានកម្រិតទាបជាង នៅក្នុងផ្នែកខ្លះនៃសព្វាវុធរបស់អង្គការណាតូ នេះមិនមែនជាការពិតនៃសព្វាវុធទំនើប របស់រុស្ស៊ីនោះទេ។

" "

ក្នុងនោះទៀតលោក បានបន្ថែមថា ដើម្បីឲ្យកងទ័ព ទទួលបានជោគជ័យ គួរតែមានប្រតិកម្មរហ័ស ចំពោះការអភិវឌ្ឍន៍ នៅសមរភូមិ ការបង្ក្រាបកាំភ្លើងធំ និងទ្រព្យសម្បត្តិ ឈ្លបយកការណ៍ របស់សត្រូវផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top