ព័ត៌មានអន្តរជាតិ

ការស្ទង់ប្រជាមតិ អន្តរជាតិ របស់CGTN ៖ អ្នកផ្តល់បទសម្ភាសន៍ ចំនួនលើសពី ៩០% នៅលើពិភពលោក ថ្កោលទោស ដល់អាមេរិកក្នុងការ «រកប្រាក់កម្រៃពីសង្គ្រាម»

ក្នុងឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធ ទៅកាន់បរទេស របស់អាមេរិក បានឈានដល់ ២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិ ក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិក ឈានដល់ទៅ ៨៨៦ ពាន់លានដុល្លា អាមេរិកឯណោះ ។
CGTNនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់ប្រជាមតិ អន្តរជាតិ មួយ ចំពោះអ្នកប្រើ អ៊ីនធើណេត ទូទាំងពិភពលោក ដែលបានបង្ហាញ ឱ្យឃើញថា អ្នកផ្តល់ បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំង ចំពោះអាមេរិក ដែលបានបង្កភាពតានតឹង ក្នុងក្របខ័ណ្ឌពិភពលោក ចាក់សាំងលើភ្លើង និងញុះញង់បង្កហេតុ និងឆ្លៀតឱកាស «រកប្រាក់កម្រៃពីសង្គ្រាម» ។

អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៩២% បានយល់ឃើញថា អាមេរិកបានធ្វើឱ្យភាពតានតឹង និងភាពរង្គោះរង្គើក្នុងតំបន់កើនឡើងថែមទៀត។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៩៨% បានសម្គាល់ថា ទង្វើពន្លឿន លក់សព្វាវុធ ទៅកាន់បរទេសរបស់អាមេរិក បានដើរបញ្ច្រាស នឹងចរន្តពិភពលោក ដែលចង់បានការអភិវឌ្ឍ ដោយសន្តិភាព ។ អ្នកប្រើបណ្តាញអ៊ីនធើណេត មួយរូបរបស់ CGTN បានសរសេរថា «អាមេរិកទទូចលក់សព្វាវុធរហូត ហើយមិន ដែលអើពើនឹងការរង របួសនិងស្លាប់នោះទេ សម្លឹងមើល ឃើញតែលុយ»៕

To Top