ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ​ហ្វីលីពីន ប៉ុនប៉ងពង្រីក បញ្ហាទ្វេភាគី មានតែនឹងបំផ្លាញ ផលប្រយោជន៍ យូរអង្វែងរបស់ខ្លួន

ពេលថ្មីៗកន្លងទៅនេះ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម ។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោកបានអះអាងថា លោកមានការ“ព្រួយបារម្ភ” ចំពោះវិវាទអធិបតេយ្យភាព រវាងហ្វីលីពីននិងចិន ។ តាមការផ្សាយដំណឹង ជាសាធារណៈឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ពីរច្បាប់ ដោយឯកភាពគ្នា ក្នុងការបង្កើតខ្សែទូរស័ព្ទ ទាន់ហេតុការណ៍ ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា និងបង្កើតគណៈកម្មាធិការ កងឆ្មាំសមុទ្រចម្រុះ។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ហ្វីលីពីន គឺចង់យកបញ្ហាសន្តិសុខធ្វើជាលេស ក្នុងន័យបង្កើត “ក្រុមសម្ព័ន្ធតូច” ដែលសំដៅចំពោះប្រទេសចិន នៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីដាក់សម្ពាធកាន់តែខ្លាំង ទៅលើប្រទេសចិន ។

ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីន ក៏បានបង្ករឿងហេតុជាបន្តបន្ទាប់ លើបញ្ហាសមុទ្រចិនខាងត្បូងដែរ ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានទម្លាក់ សម្ភារៈពីលើអាកាសទៅដល់នាវាចម្បាំងដែល “ចតចោល” ដោយខុសច្បាប់ ហើយចាត់បញ្ជូនមនុស្សសម្រុកចូលថ្ម ប៉ប្រះទឹកកោះ Huangyan ដោយខុសច្បាប់ ។ ឥឡូវនេះ ហ្វីលីពីនក៏ញុះញង់ឱ្យប្រទេសអាស៊ានផ្សេងទៀតបង្កើត “ក្រុមសម្ព័ន្ធតូច” ។ តើការធ្វើបែបនេះគឺដើម្បីអ្វីដែរ?
ចាប់ពីឆ្នាំមុនមក សហរដ្ឋអាមេរិក បានពន្លឿនការជំរុញអ្វី ដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ដោយបង្កើនការដាក់សម្ពាធ និងទាក់ទាញបញ្ឆោត ដោយផលប្រយោជន៍ ចំពោះរដ្ឋាភិបាល ហ្វីលីពីន អាណត្តិនេះ ។ ទន្ទឹមនឹងនេះ តាមទិន្នន័យនៃអង្គការ Pulse Asia ដែលជាអង្គការស្ទង់ ប្រជាមតិ របស់ហ្វីលីពីន បានបង្ហាញឱ្យដឹងថា ប្រជាជនចំនួន៧៣ ភាគរយមិនពេញចិត្ត ចំពោះការគ្រប់គ្រងអតិផរណា នៃរដ្ឋាភិបាលហ្វីលីពីនទេ ។ ក្រោមកម្លាំងសម្ពាធបែបនេះ លោក Marcos មានបំណងផ្ទេរទំនាស់ក្នុងស្រុកតាមរយៈការឃោសនាបំប៉ោងពីការគំរាមកំហែងពីខាងក្រៅ ក្នុងន័យពង្រឹង ឋានៈកាន់អំណាចរបស់ខ្លួន ។

មួយផ្នែកបង្ករឿងហេតុលើបញ្ហាសមុទ្រចិន ខាងត្បូង មួយផ្នែកទៀតប៉ុនប៉ងបង្កើត “ក្រុមសម្ព័ន្ធតូច” ។ ក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានប្រើឧបាយកលប្រឆាំង នឹងប្រទេសចិនជាច្រើន ។
ក្រៅពីនេះ រដ្ឋាភិបាលហ្វីលីពីន ក៏បានប្រញាប់អូសទាញប្រទេសផ្សេងទៀតឱ្យបង្កើនសិទ្ធិបញ្ចេញមតិក្នុងវិស័យ “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ដើម្បីស្វែងរកផលប្រយោជន៍ សម្រាប់គំនិតផ្តួចផ្តើមខុសច្បាប់របស់ខ្លួន ។ កាលពីខែវិចិ្ឆកាឆ្នាំមុន លោក Marcos បានអះអាងថា លោកបានប្រាស្រ័យទាក់ទង ជាមួយប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម ដោយរំពឹងថា នឹងបង្កើតក្រមប្រតិបត្តិដោយឡែកថ្មីអំពីសមុទ្រចិនខាងត្បូង ។ ឥស្សរជនវិភាគ បានលើកឡើងថា ហ្វីលីពីនធ្វើអ៊ីចឹង គឺដើម្បីរួមជាមួយប្រទេសផ្សេងទៀត ដាក់សម្ពាធទៅលើប្រទេសចិន ក៏ដូចជាបង្កើនសមត្ថភាព ប្រកួតប្រជែងជាមួយប្រទេសចិន ។
គោលបំណងរបស់ហ្វីលីពីន គឺច្បាស់លាស់ណាស់ តែទង្វើ គឺប្រកបដោយ គ្រោះថ្នាក់ តាមពិតទៅ ហ្វីលីពីនបានធ្វើឱ្យបញ្ហាទ្វេភាគី ប្រែក្លាយទៅជាបញ្ហាពហុភាគី ។ ជាយូរណាស់មកហើយ ចិននិងប្រទេស អាស៊ាន បានស្វែងរកដំណោះស្រាយវិវាទ តាមរយៈកិច្ចសន្ទនា ពិគ្រោះពិភាក្សា និង អភិវឌ្ឍន៍ជាមួយគ្នា ហើយប្រកាន់ ខ្ជាប់ការស្វែង រកដំណោះស្រាយ វិវាទដោយសន្តិវិធី ជាមួយសាមីភាគី ដោយផ្ទាល់តាមរយៈការ ពិគ្រោះពិភាក្សាដោយមេត្រីភាព ។ ដើម្បីផលប្រយោជន៍របស់ខ្លួន និងប្រទេសក្រៅតំបន់នេះ ហ្វីលីពីនប៉ុនប៉ងបង្កើត “ក្រុមសម្ព័ន្ធតូច”ដែលសំដៅ ចំពោះប្រទេសចិន នេះមិនត្រឹមតែនាំឱ្យវិវាទ មានភាពកាន់តែស្មុគ្រស្មាញនិងមានក្របខណ្ឌកាន់តែធំប៉ុណ្ណោះទេ ថែមទាំងក៏បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសក្នុងតំបន់ នៅកាលពីមុននេះផងដែរ ។

តាំងពីយូរលង់មកហើយ កោះ Huangyan និងថ្មប៉ប្រះទឹក Ren ai គឺជាទឹកដីរបស់ចិន ។ ក្នុងរយៈពេលច្រើនឆ្នាំ កន្លងទៅនេះ ប្រឈមមុខនឹងការបង្ករឿង ហេតុម្តងហើយម្តងទៀតរបស់ភាគីហ្វីលីពីន ភាគីចិនបានបង្ហាញពីការអត់ធ្មត់យ៉ាងខ្លាំង ។ ឥឡូវនេះ ហ្វីលីពីនប្រថុយប្រថានម្តង ហើយម្តងទៀត ប៉ុនប៉ងធ្វើឱ្យបញ្ហាទ្វេភាគីកាន់តែរីកធំ នេះវាមានតែនឹងបំផ្លាញ ផលប្រយោជន៍យូរអង្វែងរបស់ខ្លួនទៅវិញ។ បើប្រញាប់ដក ដៃជាបន្ទាន់ នៅមិនទាន់ហួសពេលទេ ៕ អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top