ថ្ងៃទី២ ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ សកម្មភាពពិសេស នៅប្រទេសស៊្វីសស្តីពី “ទស្សនារាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីស្នាក់ការអង្គការ សហប្រជាជាតិ ប្រចាំនៅក្រុង ហ្សឺណែវ ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរ សាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនលើផ្ទៃអន្តរជាតិ និងជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ឥស្សរជនជាង៣០០រូប បានអញ្ជើញចូលរួមសកម្មភាពនេះ ។
លោក ShenHaixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូថា ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស ” ដើម្បីឱ្យវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់និងអរិយធម៌ទំនើបរួមបញ្ចូលគ្នា និងបង្កើត “ចំណីចក្ខុយប់ នៃថ្ងៃដាច់ឆ្នាំ ខាងវប្បធម៌”ប្រកប ដោយបរិយាកាស សប្បាយរីករាយ ។
លោកស្រី Tatiana Valovayaអគ្គនាយិកា នៃទីស្នាក់ការ របស់អង្គការ សហប្រជាជាតិ នៅក្រុងហ្សឺណែវបានលើកឡើងថា អង្គការសហប្រជាជាតិ សូមថ្លែងអំណគុណ ចំពោះបប្រទេសចិនក្នុងការគាំពារដោយរឹងមាំ នូវពហុភាគីនិយម លុបបំបាត់ភាពក្រីក្រ និងអត់ឃ្លានគ្រប់ទម្រង់ ។ សូមជូនពរមនុស្សគ្រប់រូប ឱ្យមានសុខភាពល្អ ជោគជ័យ និងសុភមង្គល នៅបុណ្យចូលឆ្នាំរោង ប្រពៃណីចិន!