ព័ត៌មានអន្តរជាតិ

ការពង្រឹង ​កិច្ច​សហប្រតិបត្តិការ ​រវាង​ចិន និងអង់គ្លេស ផ្តល់​ប្រយោជន៍ ​ដល់​ភាគី​ទាំង​សងខាង និងពិភពលោកទាំងមូល

xinhua

ប៉េកាំង​ ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា ការពិតបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអង់គ្លេស មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោកផងដែរ។

លោក លី បានធ្វើការកត់សម្គាល់នៅ ក្នុងសារអបអរសាទរមួយទៅកាន់ “Icebreakers” ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ ដែលរៀបចំដោយក្លឹប 48 Group របស់ចក្រភពអង់គ្លេស ។

លោក លី បានលើកឡើងថា អស់រយៈពេលជាយូរមកហើយ ក្លឹប 48 Group បានជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងប្រទេសចិន និងចក្រភពអង់គ្លេស ដែលបានលើកកម្ពស់ ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ និងការយល់ដឹងគ្នាទៅវិញ ទៅមកកាន់តែស៊ីជម្រៅ ។

លោក​បាន​បន្ថែម​ថា ការ​បរិច្ចាគ ​ជា​ប្រវត្តិសាស្ត្រ ​ដែល​ធ្វើ​ដោយ​មិត្តភ័ក្តិ​អង់គ្លេស​ជំនាន់​ចាស់​ នឹង​ត្រូវ​ចងចាំ​ជានិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកសង្ឃឹមថា ប្រជាជនដែលមានទស្សនៈវិស័យ មកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសចិន និងអង់គ្លេសនឹងបន្តអនុវត្ត “ស្មារតីបំបែកទឹកកក” បន្តធ្វើសកម្មភាពយ៉ាងសកម្ម និងខ្លាំងក្លា ហើយចូលរួមចំណែកថ្មី ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រជាជនទាំងពីរ លើកកម្ពស់ទ្វេភាគី។ កិច្ចសហប្រតិបត្តិការមិត្តភាព និងការសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះនៅកម្រិតខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top