ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូផ្សព្វផ្សាយកម្មវិធី រាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំរោង របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុករបស់ CNN នៅអាមេរិកខាងជើង ប៉ុស្តិ៍អន្តរជាតិអាមេរិកខាងជើង ប៉ុស្តិ៍អឺរ៉ុបអន្តរជាតិ និងមជ្ឈិមបូព៌ា ប៉ុស្តិ៍អាហ្វ្រិក និងប៉ុស្តិ៍អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិដោយប្រេកង់ខ្ពស់ ។ នៅថ្ងៃចាក់ផ្សាយដំបូង ចំនួនអ្នកចូលមើលលើសពី ៤៣ លានដង ។
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-06_17-10-32-1024x573.jpg)
គួររំលឹកផងដែរថា វីដេអូផ្សព្វផ្សាយនេះនឹងបន្តចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ CNN ជាច្រើនរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ដែលមានអ្នកទស្សនាជិត ៤០០ លាននាក់នៅក្រៅប្រទេស។ ក្នុងចំណោមនោះ មានជាង ១៣៧ លានគ្រួសារនៅអឺរ៉ុប និងជាង ១០៧ លានគ្រួសារនៅអាមេរិកខាងជើង ៕
![](https://dap-news.com/wp-content/uploads/2024/02/photo_2024-02-06_17-10-38-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)