ព័ត៌មានអន្តរជាតិ

ថៃ នឹងចាត់វិធានការ ហាមឃាត់ ទៅលើការប្រើប្រាស់កញ្ជា

រូបភាព៖ The Star

បាងកក៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីសុខាភិបាលថៃ បានឲ្យដឹងថា រដ្ឋាភិបាលថៃ នឹងចាត់វិធានការជាបន្ទាន់ លើច្បាប់មួយដើម្បីហាមប្រាម ទៅលើការប្រើប្រាស់ កញ្ឆាជាកំហិត បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ បានកាត់ផ្តាច់គ្រឿងញៀន នៅឆ្នាំ ២០២២ ។

ដំណាំកញ្ឆា ត្រូវបានដកចេញពីបញ្ជីថ្នាំ ហាមឃាត់ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរដ្ឋាភិបាលមុន ដែលរួមមានគណបក្ស Bhumjaithai ដែលគាំទ្រផ្នែកច្បាប់នេះផងដែរ ។

ការផ្លាស់ប្តូរនេះបានជំរុញឱ្យហាងលក់កញ្ឆារាប់រយកន្លែងរីកដុះដាលពាសពេញប្រទេស ជាពិសេសនៅទីក្រុងបាងកក ដែលបង្កឱ្យមានការព្រួយបារម្ភពីអ្នករិះគន់ដែលជំរុញឱ្យមានតម្រូវការច្បាប់ដ៏តឹងរ៉ឹង ។

ថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានលើកឡើងថា ច្បាប់ថ្មី ដែលហាមប្រាមទៅលើការប្រើប្រាស់កញ្ឆា នឹងត្រូវដាក់ស្នើទៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយនេះ ។

លោក Chonlanan Srikaew បានប្រាប់ដល់អ្នកយកព័ត៌មានថា “ច្បាប់ថ្មីនេះនឹងត្រូវបានធ្វើវិសោធនកម្មពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យ ប្រើតែកញ្ឆាសម្រាប់គោលបំណង សុខភាព និងឱសថប៉ុណ្ណោះ” ។ “ការប្រើដើម្បីសប្បាយត្រូវបានចាត់ទុកថា ខុសច្បាប់” ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រី ដែលចូលកាន់តំណែង កាលពីខែសីហាឆ្នាំមុន បានសម្តែងការប្រឆាំងជារឿយៗ ចំពោះការប្រើប្រាស់ថ្នាំញៀន រំញោចសរសៃប្រសាទ ហើយបានថ្លែងថា វាគួរតែត្រូវបានអនុញ្ញាតឱ្យប្រើស ម្រាប់តែឱសថប៉ុណ្ណោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top