បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Narendra Modi កាលពីដើមសប្តាហ៍បានសន្យាថានឹងដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក ខណៈដែលការរំពឹងទុកនៃជ័យជម្នះមួយផ្សេងទៀតសម្រាប់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាចនៅមុនការបោះឆ្នោតសកលខាងមុខ។
អ្នកបោះឆ្នោតទូទាំងប្រទេសឥណ្ឌានឹងធ្វើដំណើរទៅបោះឆ្នោតនៅខែមេសា និងឧសភា ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥៤៣នាក់ ដែលជាសភាជាន់ទាបហើយប្រសិនបើគណបក្សរបស់លោករក្សាបានសំឡេងភាគច្រើន លោក Modi នឹងដឹកនាំរដ្ឋាភិបាលរយៈពេលប្រាំឆ្នាំទៀត។
លោក Modi បាននិយាយដើម្បីអបអរសាទរពីសហសេវិក BJP របស់គាត់ថា ៖ខ្ញុំហ៊ានធានាដល់អ្នកថាយើងនឹងមិនចំណាយពេល៣០ឆ្នាំទេនៅក្នុងអាណត្តិទី ៣របស់ខ្ញុំ យើងនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣នៅលើពិភពលោក។
គួរឲ្យដឹងដែរថាលោក Modi បានបង្ហាញជំហផ្ទុយពីចក្ខុវិស័យរបស់គាត់ជាមួយនឹងអតីតគណបក្សកាន់អំណាច សភា កាលពីក្នុងឆ្នាំ២០១៤បានកំណត់គោលដៅនៃការក្លាយជាមហាអំណាចទីបីនៅឆ្នាំ២០៤៤៕ ប្រែសម្រួល៖ស៊ុនលី