ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ ស្នើសុំឲ្យមានបទឈប់បាញ់ គ្នារយៈពេល១៣៥ថ្ងៃ ក្នុងអំឡុងពេលដោះដូរចំណាប់ខ្មាំង

AFP

ដូហា ៖ ក្រុមហាម៉ាស់បានស្នើរ ឲ្យមានផែនការបទឈប់បាញ់ មួយដែលនឹងធ្វើឱ្យស្នូរកំាភ្លើង នៅតំបន់ហ្គាហ្សា មានសភាពស្ងប់ស្ងាត់រយៈពេល៤ខែកន្លះ ក្នុងអំឡុងពេលដែលចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែង ហើយអ៊ីស្រាអ៊ែល នឹងដកកងទ័ព របស់ខ្លួនចេញពី តំបន់ហ្គាហ្សាស្ទ្រីប ហើយកិច្ចព្រមព្រៀងមួយ នឹងត្រូវបានសម្រេច សម្រាប់ការបញ្ចប់សង្រ្គាម ។

សំណើរបស់ក្រុម សកម្មប្រយុទ្ធនេះ ជាការឆ្លើយតបទៅនឹងការផ្តល់ ជូនដែលផ្ញើឲ្យ កាលពីសប្តាហ៍មុន ដោយអ្នកសម្របសម្រួល ប្រទេសកាតា និងអេហ្ស៊ីប ដែលជំរុញដល់ការទូត ដែលមិនទាន់មានសម្រាប់ការបញ្ឈប់ ការប្រយុទ្ធបន្តទៀត ហើយត្រូវបានបំពេញដោយក្តីសង្ឃឹម និងការធូរស្រាលវិញនៅតំបន់ហ្គាហ្សាស្ទ្រីប ។

មិនមានការឆ្លើយតបជាសាធារណៈភ្លាមៗពីអ៊ីស្រាអ៊ែល ដែលបានអះអាងថា ខ្លួននឹងមិនដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ទេចចោល ។

បើយោងតាមឯកសារព្រាង ដែលមើលឃើញដោយទីភ្នាក់ងារ Reuters សំណើប្រឆាំងរបស់ក្រុមហាម៉ាស់ បានគិតគូរពីដំណាក់កាលឈប់បាញ់ ចំនួន៣ដែលមាន រយៈពេល៤៥ថ្ងៃ ។ ក្រុមសកម្មប្រយុទ្ធនឹងផ្លាស់ ប្តូរចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ដែលនៅសេសសល់ ដែលពួកគេចាប់បានកាលពីថ្ងៃទី៧ ខែតុលា សម្រាប់អ្នកទោសប៉ាឡេស្ទីន ។ ការស្តារតំបន់ហ្កាហ្សាឡើងវិញនឹងចាប់ផ្តើម កងកម្លាំងអ៊ីស្រាអ៊ែល នឹងដកចេញទាំងស្រុង ហើយសាកសព និងអដ្ឋិធាតុនឹងត្រូវដោះដូរគ្នាដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top