បរទេស ៖ កងកម្លាំងការពារជាតិ អ៊ីស្រាអែលហៅកាត់ថា IDF បានបញ្ជាក់ថា រហូតដល់២៥ នៃចំណាប់ខ្មាំង ដែលនៅសេសសល់ ដែលគិតថា ត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់តាំងពីការលុក លុយដ៏បង្ហូរឈាមកាលពីថ្ងៃទី៧ខែតុលា បានបាត់បង់ជីវិតហើយ។
ទោះជាយ៉ាងណា ក៏ដោយ កាសែត New York Times បានរាយការណ៍ ដោយដកស្រង់ ប្រភពថាចំនួននេះអាចនឹង ច្រើនជាងនេះដោយក្នុង នោះរដ្ឋាភិបាល អ៊ីស្រាអែលបានអះអាងថាទិន្នន័យនេះ ត្រូវបានស្រង់ចេញពីគ្រួសារជនរងគ្រោះ ដោយផ្ទាល់ប៉ុន្តែមិនបានលំអិតព័ត៌មាន តាមវិធីសាស្ត្រណានោះទេ។
គួរឲ្យដឹងដែរថាបន្ទាប់ពីកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលខ្លីមួយនៅក្នុងខែវិច្ឆិកា ដែលធានាបាននូវការដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់នោះ បច្ចុប្បន្នក្រុមហាម៉ាស់ត្រូវបានគេជឿថា កំពុងចាប់ឃុំឃាំងប្រហែល១៣៦នាក់។
ជនជាតិអ៊ីស្រាអែល ប្រហែល១២០០នាក់ និងជនជាតិប៉ាឡេស្ទីនជាង២៧០០០នាក់ ត្រូវបានសម្លាប់ចាប់តាំង ពីការចាប់ផ្តើម នៃហេតុការណ៍កាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់ បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល៖ស៊ុនលី