បរទេស៖ គណបក្សនយោបាយ ដ៏មានប្រជាប្រិយបំផុត របស់ប្រទេសថៃ គឺគណបក្ស Move Forward កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកច្បាប់ ដែលអាចឃើញថា គណបក្សអាចនឹង ត្រូវបានរំលាយ ឬសមាជិកសភារបស់ខ្លួន ត្រូវបានបណ្តេញចេញពីសភា ចាប់តាំងពីតុលាការកំពូល បានរកឃើញថា គណបក្សបំពានរដ្ឋធម្មនុញ្ញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការធម្មនុញ្ញរបស់ថៃ បានសម្រេចកាលពីសប្តាហ៍មុនថា គណបក្ស Move Forward បានរៀបចំ របៀបវារៈលាក់កំបាំង ដើម្បីបំផ្លាញរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេស ដោយយុទ្ធនាការកំណែទម្រង់ច្បាប់បរិហារកេរ្តិ៍ ដែលដាក់ទោសរាល់ការប្រមាថដល់រាជវង្សដ៏មានអំណាច របស់ប្រទេសថៃ ដោយដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
តុលាការបានបញ្ជាឲ្យគណបក្សនេះបញ្ឈប់ ការខិតខំធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែមិនដាក់ទោសទណ្ឌចំពោះការបំពានរដ្ឋធម្មនុញ្ញ នោះទេ។
ចាប់តាំងពីការប្រកាសសាលក្រមមក អ្នករិះគន់ទៅលើគណបក្ស Move Forward បានដាក់ញត្តិជាច្រើនទៅកាន់រដ្ឋាភិបាល ដែលទីបំផុតអាចឱ្យគណបក្សនេះរំលាយ ឬឃើញសមាជិកសភាទាំងអស់របស់បក្សនេះ ត្រូវបានបណ្តេញចេញសភា។
ជម្រាបជម្រាបថា គណបក្ស Move Forward បានឈ្នះសំឡេង ភាគច្រើន និងអាសនៈសភាជាន់ទាប នៅក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំមុន ជាមួយនឹងផែនការដើម្បីទប់ទល់នឹងក្រុម រាជានិយម ឥស្សរជនគាំទ្រយោធា របស់ប្រទេស ប៉ុន្តែបានរកឃើញថា ខ្លួនត្រូវបានទាត់ចេញ ពីក្រុមចម្រុះគ្រប់គ្រងរដ្ឋាភិបាល ហើយបានចូលទៅក្នុងក្រុមប្រឆាំង ដោយព្រឹទ្ធសភា ដែលតែងតាំង ដោយយោធា៕
ប្រែសម្រួលៈ ណៃ តុលា