ព័ត៌មានអន្តរជាតិ

ចិន លែង​ជា​ប្រភព​នាំ​ចូល​លេខ​១ របស់​អាមេរិក​ទៀត​ហើយ ជា​លើក​ទី​១ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨

រូបភាពពី៖​ Kyodo

វ៉ាស៊ីនតោន៖ ទិន្នន័យពាណិជ្ជកម្មផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិន គឺជាប្រភពធំបំផុតទីពីរ នៃទំនិញនាំចូលនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នៅលើមូលដ្ឋានដែលបានជម្រះដោយគយ ដោយបានបាត់បង់តំណែងកំពូល ដែលខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨ ទៅម៉ិកស៊ិក។

ការផ្លាស់ប្តូរចំណាត់ថ្នាក់បានផ្តល់ភស្តុតាងបន្ថែមទៀតនៃការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខ្លួនមិនមានចេតនាក្នុងការផ្តាច់ចេញពីមហាអំណាចអាស៊ីក៏ដោយ។

នៅឆ្នាំ២០២៣ ទំនិញនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៣ ភាគរយពីឆ្នាំមុនមកត្រឹម ៤២៧,២៣ ពាន់លានដុល្លារ ដែលស្មើនឹង ១៣,៩ភាគរយនៃការនាំចូលសរុប នេះបើយោងតាមទិន្នន័យសមតុល្យពាណិជ្ជកម្មដែលបានកែតម្រូវតាមរដូវកាល ដែលចេញផ្សាយដោយនាយកដ្ឋានពាណិជ្ជកម្ម។

ផ្ទុយទៅវិញ ការនាំចូលរបស់សហរដ្ឋអាមេរិកពីម៉ិកស៊ិកបានកើនឡើង ៤,៦ភាគរយពីឆ្នាំ២០២២ ដល់ ៤៧៥,៦១ពាន់លានដុល្លារ ដែលស្មើនឹង ១៥,៤ភាគរយនៃចំនួនសរុប។

ប្រទេសចិន ដែលមានចំនួនជាង ២០ភាគរយនៃចំនួនសរុបរវាងឆ្នាំ២០១៥ និង ២០១៨ ទាក់ទងនឹងតម្លៃពាណិជ្ជកម្ម គឺកាលពីឆ្នាំមុន ដែលតាមពីក្រោយដោយប្រទេសកាណាដា នៅ ១៣,៧ ភាគរយ អាល្លឺម៉ង់នៅ ៥,២ ភាគរយ និងប្រទេសជប៉ុននៅ ៤,៨ ភាគរយ។

ទាក់ទងនឹងប្រទេសចិន ជាគូប្រជែងភូមិសាស្ត្រនយោបាយ រដ្ឋបាលលោក បៃដិន បានដាក់កំហិតជាបន្តបន្ទាប់លើពាណិជ្ជកម្មជាមួយប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក លើហេតុផលសន្តិសុខជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top