ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្ស៊ី និងចិន ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ លើបញ្ហាកិច្ចសហប្រតិបត្តិការ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីចិន លោក Xi Jinping នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ភាគីទាំងពីរបានរាយការណ៍ ខណៈដែលមហាយក្សអាស៊ីនេះ​បច្ចុប្បន្ន ​កំពុង​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាកចាប់ពី​ថ្ងៃ​សៅរ៍។

វិមានក្រឹមឡាំងបានចេញ សេចក្តីថ្លែងការណ៍មួយដោយនិយាយថា មេដឹកនាំទាំងពីរបានប្រើ ឱកាសដើម្បីវាយតម្លៃអត្ថប្រយោជន៍នៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសរបស់ពួកគេ ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Putin និង Xi បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើការរួមគ្នានៅវេទិកានានា រួមទាំងអង្គការសហប្រជាជាតិ BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានចែករំលែកមតិ របស់ពួកគេលើបញ្ហាអន្តរជាតិ ជាពិសេសជម្លោះមជ្ឈិមបូព៌ាផងដែរ។

មេដឹកនាំ​ចិនក៏​បានធ្វើការ​សាទរ​ ចំពោះ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​ បច្ចុប្បន្ន​របស់​រុស្ស៊ី​នៃ​ក្រុម BRICS ដែល​ជា​ក្រុម​មហាអំណាច​សេដ្ឋកិច្ច​ មិន​មែន​លោកខាងលិច​ដែល​ទើប​បាន​ស្វាគមន៍​សមាជិក​ថ្មី​ចំនួន ៥ប្រទេសក្តីហើយ លោក​បាន​សន្យា​គាំទ្រ​ក្រុង​ប៉េកាំង​ ចំពោះ​កម្មវិធី​របស់​ក្រុង​មូស្គូ ខណៈ​ដែលនឹងបន្តប្តេជ្ញាចិត្ត ជួយដល់ក្រុមប្រទេសនេះដូចគ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top