ព័ត៌មានអន្តរជាតិ

លោក Zelensky បង្ហាញមុខមេបញ្ជាការថ្មី នៃកងកម្លាំងយោធាអ៊ុយក្រែន

RT News
" "

បរទេស​៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានតែងតាំងឧត្តមសេនីយ៍ Aleksandr Sirsky ជាប្រមុខកងកម្លាំងប្រដាប់អាវុធថ្មី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបណ្តេញឧត្តមសេនីយ៍ Valery Zaluzhny ចេញពីមុខតំណែង។

ការផ្លាស់ប្តូរនេះកើតឡើង ជិតមួយសប្តាហ៍បន្ទាប់ពី Zelensky បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មានអ៊ីតាលីថាគាត់នឹងស្វែងរក ការកំណត់ឡើងវិញទាំងការដឹកនាំស៊ីវិល និងយោធានៅក្នុងទីក្រុងគៀវ ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយនឹង ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

" "

Zelensky បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ជាវីដេអូថា៖ ខ្ញុំបានតែងតាំងវរសេនីយ៍ឯក Syrsky ជាអគ្គមេបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនហើយលោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូដោយហៅគាត់ថា មេបញ្ជាការអ៊ុយក្រែនដែលមានបទពិសោធន៍ ច្រើនបំផុតជាងបេក្ខភាពណាណាទាំងអស់ ។

" "

ដោយប្រកាសពីការបណ្តេញ Zaluzhny រដ្ឋមន្ត្រីការពារជាតិ Rustem Umerov បាននិយាយថា អ៊ុយក្រែនត្រូវការវិធីសាស្រ្តថ្មី យុទ្ធសាស្រ្តថ្មី សម្រាប់ឆ្នាំ ២០២៤ ព្រោះការប្រយុទ្ធនឹងខុសពីឆ្នាំមុនៗ ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានសរសេរថាលោក Sirsky គឺជាជនជាតិដើមរុស្ស៊ីដែលកើតនៅតំបន់ Vladimirហើយ អតីតមន្ត្រីកាំភ្លើងធំសូវៀតរូបនេះ បានជ្រើសរើសស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលខ្លួនបានប្រកាសឯករាជ្យ ពីសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ហើយចូលបម្រើនៅក្នុងកងកម្លាំង របស់ទីក្រុងគៀវជំនួសវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top