ម៉ូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក លោក Tucker Carlson ដែលបាន ចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានស្វែងរកដំណោះស្រាយ ដោយសន្តិវិធីម្តង ហើយម្តងទៀត ចំពោះបញ្ហានៅក្នុងប្រទេស អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ ។
លោកបានលើកឡើងថា “យើង ស្នើម្តងហើយម្តងទៀត ដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហា ដែលកើតឡើងនៅអ៊ុយក្រែន ក្រោយរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ដោយសន្តិវិធី ប៉ុន្តែគ្មាននរណាម្នាក់ ស្តាប់យើងនោះទេ។
លោកបន្ដថា ហើយអ្វីដែលលើសពីនេះទៀតនោះ មេដឹកនាំអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់សហរដ្ឋអាមេរិក។ ភ្លាមៗនោះបានប្រកាសថា ខ្លួននឹងមិនបំពេញកិច្ចព្រមព្រៀង Minsk នោះទេ ពួកគេមិនចូលចិត្តអ្វីនៅទីនោះ ហើយបន្តសកម្មភាពយោធានៅក្នុងទឹកដីនេះ”។
ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ទឹកដីនេះដោយ រចនាសម្ព័ន្ធយោធារបស់ណាតូ បានធ្វើឡើងក្រោមការបង្ហាញពីមជ្ឈមណ្ឌលហ្វឹកហ្វឺន និងហ្វឹកហ្វឺនផ្សេងៗ សម្រាប់បុគ្គលិក ដោយបន្ថែមថាពួកគេបានសាង សង់មូលដ្ឋាននៅទីនោះពិតប្រាកដមែន។
ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា “ទាំងអស់នេះរួមគ្នាបណ្តាលឱ្យមានការសម្រេចចិត្តបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមដោយ neo-Nazis នៅអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ដោយមធ្យោបាយប្រដាប់អាវុធ”៕
ប្រែសម្រួល ឈូក បូរ៉ា