ថ្ងៃនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ជាថ្ងៃចុងក្រោយ នៃប្រតិទិនតាមចន្ទគតិ របស់ប្រទេសចិន ។ នៅវេលាម៉ោង ៨ ល្ងាច នៅទីក្រុងប៉េកាំង កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន (ហៅកាត់ថា “កម្មវិធីរាត្រីសមោសរ”) ដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជួបជាមួយទស្សនិកជនទូទាំង ពិភពលោក តាមការគ្រោងទុក ។ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ “កម្មវិធីរាត្រីសមោសរ”នេះ បានផ្ទុកនូវមនោសញ្ចេតនា ដ៏ពិសេស របស់ប្រជាជនចិន នៅជុំវិញពិភពលោក ដែលមិនអាចខ្វះបាន សម្រាប់ប្រជាជនចិនក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីចិន។ ជាពិសេស អង្គការសហប្រជាជាតិ បានកំណត់ពិធីបុណ្យចូលឆ្នាំចិន ជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ ដោយបានផ្តល់សារៈសំខាន់ជាសកលសម្រាប់ “កម្មវិធីរាត្រីសមោសរ”នេះ ។
“កម្មវិធីរាត្រីសមោសរ”ឆ្នាំ ២០២៤ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី “កម្មវិធីរាត្រីសមោសរ របស់ប្រជាជន” ដែលអញ្ជើញប្រជាជន សាមញ្ញមកពីគ្រប់វិស័យក្នុងប្រទេសចិន ក្លាយជាតួឯកនៃ “កម្មវិធីរាត្រី សមោសរ”ឆ្នាំ២០២៤នេះ ។ កម្មវិធីទាំងមូលគឺពោរពេញទៅ ដោយស្មារតី នៃយុគសម័យថ្មី ដែលមានកម្លាំងរស់រវើក និងបង្ហាញពីការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់ប្រជាជនចិន ក្នុងការស្វែងរកជីវភាពកាន់តែប្រសើរឡើង។
“កម្មវិធីរាត្រីសមោសរ”ឆ្នាំ២០២៤នេះ ក៏បានបង្កើតប្រព័ន្ធផលិតកម្ម HD ដែលរួមបញ្ចូលទាំងសិប្បនិម្មិត និងពិតៗ ដោយបង្កើតជាសាលស្ទីឌីយ៉ូ “កម្មវិធីរាត្រីសមោសរ” ឱ្យទៅជាវេទិកាដ៏ទាក់ទាញ និងអស្ចារ្យមួយ ។
នៅឆ្នាំ ២០២៤ នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតសាខាទីតាំង កម្មវិធីនៅទីក្រុង Shenyang ខេត្តLiaoning ទីក្រុងChangsha ខេត្ត Hunan ទីក្រុង Xi’an ខេត្ត Shaanxi និងទីក្រុងKashgar ភូមិភាគស្វយ័តស៊ីនជាំង ដែលរមជាមួយទីតាំងធំ នៅទីក្រុងប៉េកាំង ដើម្បីបង្ហាញនូវ” កម្មវិធីរាត្រីសមោសរ” ឆ្នាំរោង ដែលបង្កប់នូវវប្បធម៌ប្រជាប្រិយ ដ៏សម្បូរបែបនៅទូទាំងប្រទេសចិន ។
“កម្មវិធីរាត្រីសមោសរ”ឆ្នាំនេះ ក៏ជាកម្មវិធីទូទាំង ពិភពលោកផងដែរ ។ ជាមួយនឹងបទចម្រៀង«ចែករំលែកសុភមង្គល» អ្នកប្រើអ៊ីនធឺណេត ជុំវិញពិភពលោកបានរាំលេង តាមចង្វាក់ភ្លេងប្រធាន បទឆ្នាំរោង បរិយាកាសអ៊ូអរបុណ្យចូលឆ្នាំចិនបានសាយភាយពាសពេញពិភពលោក។ យប់នេះ អេក្រង់ ជាង ៣០០០ នៅក្នុងប្រទេសចំនួន៤៩ និងទីក្រុងចំនួន ៩០ នៃទ្វីបចំនួន ៦ នឹងធ្វើការផ្សាយផ្ទាល់ និងរាយការណ៍ពី “កម្មវិធីរាត្រីសមោសរ” របស់អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ហើយទស្សនិក ជនរាប់ពាន់នាក់ នៅក្រៅប្រទេសនឹងចែករំលែកភាព សប្បាយរីករាយនិង សិរីមង្គលនៃបុណ្យចូលឆ្នាំចិន។ .
ទស្សនិកជនជុំវិញពិភពលោកចែករំលែក នូវភាពទាក់ទាញពិសេស នៃពិធីបុណ្យចូលឆ្នាំចិន និងវប្បធម៌ចិន ជាមួយនឹងបទចម្រៀងកម្សាន្តសប្បាយ និងសូមស្វាគមន៍ទទួលឆ្នាំថ្មី ដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំជាមួយគ្នា ៕