ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍កំពូល របស់អ៊ុយក្រែន ត្រូវបណ្តេញចេញពីតំណែង ដោយសារមិនធ្វើតាមអាមេរិក

AFP

បរទេស៖ ឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានបណ្តេញចេញពីតំណែងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមួយផ្នែក ដោយសារតែបានប៉ះទង្គិច ជាមួយមន្ទីរបញ្ចកោណ អំពីរបៀបធ្វើប្រតិបត្តិការវាយលុក ប្រឆាំងនឹងរុស្ស៊ីកាលពីរដូវក្តៅមុន។ នេះបើតាមសារព័ត៌មាន Politico EU បានរាយការណ៍កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានបណ្តេញឧត្តមសេនីយ៍ Zaluzhny កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាសេវាសន្តិសុខអ៊ុយក្រែន (SBU) បានព្រមានថា ការបណ្តេញនេះអាចបង្កឱ្យមានកុប្បកម្ម ឬមានការបះបោរ កើនឡើងក៏ដោយ។ ចាប់តាំងពីពេលនោះមក ឧត្តមសេនីយ៍ Aleksandr Syrsky ត្រូវបានប្រកាសជាអ្នកជំនួសតំណែងរបស់ឧត្តមសេនីយ៍ Zaluzhny ។

ជា​ផ្លូវការ, អាមេរិក​មិន​បាន​គាំទ្រ ឬ​ប្រឆាំង​នឹង​ការ​បណ្តេញ​ឧត្តមសេនីយ៍ Zaluzhny ឡើយ ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​ថា “យើង​នឹង​មិន​ចូល​ចិត្ត​ក្នុង​ការ​ សម្រេច​ចិត្ត​ពិសេស​នោះ​ទេ”។

ចំណែកក្រៅផ្លូវការ , ឧត្តមសេនីយ៍ Zaluzhny ត្រូវបានស្តីបន្ទោសចំពោះការខ្វែងគំនិតគ្នា របស់អ៊ុយក្រែនជាមួយមន្ទីរបញ្ចកោណ ក្នុងអំឡុងពេលការវាយលុកឆ្នាំ ២០២៣ ។ នេះបើតាមប្រភពមួយដែលបាន “ផ្តល់ប្រឹក្សាដល់សេតវិមានលើបញ្ហាយោធា” បានប្រាប់ Politico ។

ឧត្តមសេនីយអង់គ្លេស និងអាមេរិកបានជួយរៀបចំផែនការ និងការជំរុញការវាយលុកដ៏ធំ របស់អ៊ុយក្រែនទៅកាន់សមុទ្រ Azov ប៉ុន្តែឧត្តមសេនីយ៍ Zaluzhny “មិនបានធ្វើតាម” ផែនការនេះឡើយ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល ៤ថ្ងៃ និងជ្រើសរើសយុទ្ធសាស្ត្រដែល ប្រជាជនអ៊ុយក្រែនកាន់តែស៊ាំជាមួយ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post ចេញផ្សាយកាលពីខែ​ធ្នូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top