វេលាម៉ោង២០ យប់ថ្ងៃទី៩ ខែកុម្ភៈ «កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជួបជាមួយទស្សនិកជនទាំងជាតិ និងអន្តរជាតិតាមពេលកំណត់ ។ កម្មវិធីរាត្រីសមោសរលើកនេះ បានផ្សព្វផ្សាយចម្រុះតាមរយៈ “គំនិត+សិល្បៈ+បច្ចេកទេស” និងប្រើការសម្តែងប្រកបដោយភាពប្រាកដប្រជា សប្បាយរីករាយនិងស្រស់ស្អាត ដើម្បីប្រមូលផ្តុំនូវសមិទ្ធផលនិងក្តីរំភើបចិត្ត ក្នុងពេញមួយឆ្នាំកន្លងផុតទៅនេះ ហើយបានផ្តល់នូវ “កម្មវិធីសិល្បៈ” ប្រកបដោយក្តីរំភើបចិត្តនិងមនោសញ្ចេតនា ស្មោះត្រង់ដល់ទស្សនិកជន ។
ទ្រង់ទ្រាយរបស់អ្នកប្រើប្រាស់ កម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្មក្នុងស្រុក និងចំនួននៃការទស្សនាការផ្សាយផ្ទាល់ នៃកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ គិតរហូតដល់វេលាម៉ោង២៤ យប់ថ្ងៃទី៩ ខែកុម្ភៈ ទ្រង់ទ្រាយរបស់អ្នកប្រើប្រាស់កម្មវិធី ប្រព័ន្ធសារព័ត៌មានបែបថ្មីទស្សនាការ ផ្សាយផ្ទាល់នៃកម្មវិធីរាត្រីសមោសរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គឺ៦៧៩លាននាក់ ចំនួននៃការទស្សនាការផ្សាយផ្ទាល់គឺ១៥០១លានលើក ដែលបានកើនជាង១២,៦៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ប៉ុស្តិ៍ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ បណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់CGTN និងប្រព័ន្ធសារព័ត៌មានបែបថ្មីផ្សព្វផ្សាយ ទៅកាន់បរទេសចំនួន៦៨ភាសា បានសហការជាមួយប្រព័ន្ធ សារព័ត៌មានចំនួនជាង២១០០ នៃប្រទេសនិងតំបន់ចំនួន២០០ នៅលើពិភពលោក ដូចជាប្រទេសអាមេរិក អង់គ្លេស បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ប្រេស៊ីល អូស្រ្តាលី ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម សិង្ហបុរីនិងអាហ្វ្រិកខាងត្បូងជាដើម ដើម្បីផ្សាយផ្ទាល់ឬផ្សាយដំណឹង ក្នុងពេលតែមួយអំពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅទូទាំងពិភពលោក បរិមាណអានបានលើសពី ៦៤៩លានលើក បរិមាណទស្សនាវីដេអូឃ្លីបបានលើសពី២១០ លានលើក ។
អេក្រង់ធំទូលាយសាធារណៈចំនួនជាង ៣ពាន់ផ្ទាំងនៃទីក្រុងចំនួន៩០ របស់ប្រទេស៤៩ បានផ្សាយផ្ទាល់និងធ្វើបទបង្ហាញពី កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទស្សនិកជនទូទាំងពិភពលោកបានទទួល អារម្មណ៍ពីភាពទាក់ទាញជាពិសេសរបស់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិន ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីដ៏សប្បាយរីករាយ ៕