ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហុងគ្រី លាលែងចេញពីតំណែង ជុំវិញបញ្ហារំលោភបំពាន ផ្លូវភេទលើកុមារ

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាទីបំផុតប្រធានាធិបតីហុងគ្រី លោកស្រីKatalin Novak បានប្រកាសចុះចេញ ពីតំណែងហើយកាលពីថ្ងៃសៅរ៍ និងបានសុំទោស សម្រាប់ការលើកលែងទោស បុរសម្នាក់ដែលត្រូវ បានកាត់ទោស ពីបទបិទបាំងការរំលោភបំពាន ផ្លូវភេទលើកុមារ ហើយវាបានបានបណ្តា ឲ្យមានផ្ទុះការតវ៉ាជាច្រើនថ្ងៃ។

លោកស្រី នាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសារតាមទូរទស្សន៍ថា ៖ ខ្ញុំបានចេញការលើកលែងទោស ដែលបណ្តាលឱ្យមានការងឿងឆ្ងល់ និងចលាចល សម្រាប់មនុស្សជាច្រើន ហើយនាងបាននិយាយ នៅក្នុងសារទូរទស្សន៍ ដោយសារភាពថា នាងពិតជាបានសម្រេចចិត្តនិងធ្វើខុសចំពោះករណីនេះ។

គួររំលឹកដែរថាការតវ៉ា បានផ្ទុះឡើងនៅទីក្រុង Budapest កាលពីដើមសប្តាហ៍នេះ ជុំវិញការសម្រេចចិត្ត របស់លោកស្រីនាយករដ្ឋមន្ត្រី ក្នុងការលើកលែងទោស បុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទលាក់កំបាំងផ្លូវភេទនៅក្នុងផ្ទះរបស់កុមារម្នាក់។

បុរសនេះបានទទួល ការកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈ ពេល៣ឆ្នាំក្នុងឆ្នាំ២០១៨ សម្រាប់ការដាក់សម្ពាធ លើអ្នករស់នៅក្នុងផ្ទះរបស់កុមារ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ឱ្យដកពាក្យបណ្តឹងរបស់ពួកគេ ពីបទរំលោភបំពានផ្លូវភេទប្រឆាំង នឹងនាយកមជ្ឈមណ្ឌលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top