ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ជប៉ុន និង​ដែនកោះប៉ាស៊ីហ្វិក បញ្ជាក់​ពី​ចំណង​មិត្តភាព ខណៈ​ឥទ្ធិពល​របស់​ចិន កំពុងកើនឡើង

" "

តូក្យូ ៖ ប្រទេសជប៉ុន និង បណ្តាប្រទេស ប្រជុំកោះប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ កិច្ចសហប្រតិបត្តិការ របស់ពួកគេឆ្ពោះ ទៅរកការរក្សាសណ្តាប់ធ្នាប់ ដែនសមុទ្រដោយសេរី និងបើកចំហក្នុងអំឡុង ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងប្រទេសហ្វីជីនៅថ្ងៃចន្ទនេះ ដោយទីក្រុងតូក្យូ មានគោលបំណងទប់ទល់ នឹងការកើនឡើង ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

ប្រធានបទ នៃការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងសមភាគីរបស់លោកស្រីមកពី ១៨សមាជិក នៃវេទិកាប្រជុំកោះ ប៉ាស៊ីហ្វិក ក៏នឹងរួមបញ្ចូលផងដែរ នូវការប្រែប្រួលអាកាសធាតុ និងការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន ដែលត្រូវបានព្យាបាលរួច ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

" "

ការជួបជុំគ្នានៅរដ្ឋធានីស៊ីវ៉ា នៃប្រទេសហ្វីជី គឺមានបំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំមេដឹកនាំកោះប៉ាស៊ីហ្វិកលើកទី១០ ដែលគ្រោងនឹងធ្វើឡើង នៅខែកក្កដា នៅទីក្រុងតូក្យូ។ ប្រទេសជប៉ុន បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលជាមួយប្រទេស និងដែនដីកោះប៉ាស៊ីហ្វិករៀងរាល់បីឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩៩៧ ។

" "

រដ្ឋាភិបាលជប៉ុន ចាត់ទុកភាព ជាដៃគូរបស់ខ្លួនជាមួយតំបន់មានសារៈសំខាន់ ខណៈដែលខ្លួនព្យាយាម រក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហចំពេលមានការ កើនឡើង នៃការអះអាងដែនសមុទ្រ និងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ទីក្រុងតូក្យូ ជួយដល់ប្រទេសតូចៗ និងដែនដីក្នុងតំបន់ រាប់ចាប់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច រហូតដល់ការប្រែប្រួលអាកាសធាតុ និងធន់នឹងគ្រោះមហន្តរាយធម្មជាតិ។

នៅក្នុងសញ្ញាចុងក្រោយបំផុត នៃការកើនឡើងរបស់ទីក្រុងប៉េកាំង ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកក៏កំពុងប្រជែង ដណ្តើមឥទ្ធិពលផងដែរនោះ កោះ Nauru កាលពីខែមុនបានផ្តាច់ទំនាក់ ទំនងជាមួយតៃវ៉ាន់ ដើម្បីគាំទ្រដល់ប្រទេសចិនដីគោក ដោយថា ខ្លួនលែងទទួលស្គាល់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនឯងថាជា “ប្រទេសដាច់ដោយឡែក ប៉ុន្តែជាផ្នែក ដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top