គែរៈ អ៊ីស្រាអែល កំពុងប្រឈមនឹងសម្ពាធក្នុងតំបន់ និងអន្តរជាតិដែលកំពុងកើនឡើងជុំវិញការវាយលុកតាមផែនការរបស់ខ្លួនប្រឆាំងនឹងក្រុងរ៉ាហ្វា ជាទីក្រុងភាគខាងត្បូង នៃតំបន់ហ្គាហ្សាស្រ្ទីប ដែលហែកហួរដោយសង្រ្គាម។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាប្រទេសក្នុង តំបន់បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការរលាយមនុស្សធម៌នៅទីក្រុងរ៉ាហ្វា ប្រសិនបើកងកម្លាំងអ៊ីស្រាអែល ទទូចឱ្យអនុវត្តការវាយលុកថ្មើរជើង លើទីក្រុងរ៉ាហ្វា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់រស់នៅ រួមទាំងមនុស្ស ១,៣លាននាក់បានភៀសខ្លួនពីតំបន់ភាគខាងជើង ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានដឹកនាំយោធា ឱ្យរៀបចំជម្លៀសជនស៊ីវិល ចេញពីទីក្រុងរ៉ាហ្វា ដ៏ច្រើនលើសលប់ មុនពេលការវាយលុកកាន់តែខ្លាំង ឡើងប្រឆាំងនឹងក្រុមហាម៉ាស។
ការកត់សម្គាល់នេះបានជំរុញ ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រទេស ក្នុងតំបន់ថា ផែនការនេះនឹងធ្វើឱ្យស្ថានការណ៍ មនុស្សធម៌កាន់តែយ៉ាប់យ៉ឺនជាងមុន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលាឆ្នាំមុននៅក្នុងរង្វង់ ដែលឡោមព័ទ្ធ ។
កាតាដែលកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ការទូតរួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប ដើម្បីជំរុញឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល “ថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះការគំរាមកំហែង របស់អ៊ីស្រាអែល ក្នុងការវាយលុកទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប”៕
ប្រែសម្រួល ឈូក បូរ៉ា