ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ថ្កោលទោសការវាយលុក របស់អ៊ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន

Xinhua

ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយលុក របស់យោធាអ៊ីស្រាអែល ឆ្ពោះទៅកាន់ក្រុងរ៉ាហ្វា ដែលជាទីប្រជុំជនមួយ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជន ប៉ាឡេស្ទីនចំនួន ១,៤ លាននាក់ ដែលបានផ្លាស់ទីលំនៅ។

ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងព្រមានថា សកម្មភាពដ៏ឃោរឃៅ និងអមនុស្សធម៌ទាំងនេះ រួមចំណែកធ្វើឱ្យកាន់តែអាក្រក់ នូវផលវិបាក និងលក្ខខណ្ឌនៃការខ្សោះជីវជាតិ ដែលជួបប្រទះដោយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប និងរារាំងការទទួលបានជំនួយ មនុស្សធម៌សំខាន់ៗ សម្រាប់ការរស់រានមានជីវិត”។

រដ្ឋាភិបាលបានឲ្យដឹងថា អ៊ីស្រាអែលមានបំណង បន្តគោលនយោបាយ “ពង្រីកនិយម” របស់ខ្លួននៅក្នុងទីក្រុងរ៉ាហ្វា ទោះបីជាមានការផ្លាស់ ទីលំនៅរបស់ប៉ាឡេស្ទីន ក៏ដោយ រដ្ឋាភិបាលបានឲ្យដឹងថា ដោយទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ “ជាការធានាសន្តិភាពពិភពលោក” ។

វេណេស៊ុយអេឡាបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ “ធ្វើការសម្រេចចិត្តជាបន្ទាន់” ដើម្បីរារាំងអ៊ីស្រាអែល ពីការបន្តគោលនយោបាយ “មហន្តរាយ” របស់ខ្លួន។

ប្រទេសនេះក៏បានបង្ហាញនូវឆន្ទៈ របស់ខ្លួនក្នុងការ “បន្តគាំទ្រគំនិតផ្តួចផ្តើម ដើម្បីសម្រេចបានបទឈប់បាញ់ច្បាស់លាស់ និងការទទួលស្គាល់ជាអន្តរជាតិ នៃប៉ាឡេស្ទីនជាប្រទេសសេរី និង អធិបតេយ្យភាព”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top