ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អាចនឹងដាក់ទណ្ឌកម្ម លើក្រុមហ៊ុនរបស់ចិន និងឥណ្ឌា ពាក់ព័ន្ធនឹងការជួយរុស្ស៊ី

AFP

បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា សហភាពអឺរ៉ុបកំពុងស្វែងរកការរួមបញ្ចូលការ រឹតបន្តឹងប្រឆាំងនឹងក្រុមហ៊ុនចិន និងឥណ្ឌា នៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី១៣ ប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន ដែលនឹងត្រូវបានបង្ហាញនៅចុងខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Financial Times បាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុនចំនួន៣ម កពីប្រទេសចិន និងក្រុមហ៊ុន១មកពីប្រទេសឥណ្ឌា អាចប្រឈមនឹងការពិន័យ ផ្នែកពាណិជ្ជកម្មពីទីក្រុងព្រុចសែល។

អ្នកធុរកិច្ចមកពីហុងកុង ស្រីលង្កា តួកគី ថៃ ស៊ែប៊ី និងកាហ្សាក់ស្ថាន ក៏មាននៅក្នុងបញ្ជីនោះដែរ ដោយវាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងនោះមិនអាចបញ្ចេញឈ្មោះបានទេ ដោយសារហេតុផលផ្លូវច្បាប់។

ប្រសិនបើសំណើនេះត្រូវបានអនុម័ត ដោយរដ្ឋសមាជិកទាំងអស់ វានឹងឃើញអង្គភាពដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបពីចិនដីគោក និងឥណ្ឌា ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ប្លុកនេះជាលើកដំបូង។

សារព័ត៌មាន Financial Times បានលើកឡើងពីផែនការថា ក្រុមហ៊ុនជាច្រើនកំពុងត្រូវបាន គេកំណត់គោលដៅសម្រាប់ការចោទប្រកាន់ថា បានជួយរុស្ស៊ីឱ្យជៀសផុតពីការដាក់កំហិត ដែលដាក់ដោយសហភាពអឺរ៉ុប ជាពិសេសតាមរយៈការផ្គត់ផ្គង់ គ្រឿងបន្លាស់អេឡិចត្រូនិច ដែលអាចកែច្នៃឡើងវិញសម្រាប់ប្រើប្រាស់ ក្នុងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធអាវុធផ្សេងៗទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top