ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកច្រើននាក់ និយាយថា រុស្សីនិងចិន ដែលប្រជែងអាមេរិក នឹងទទួលបាន នូវការស្តាយក្រោយ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សមាជិកសភា មកពីគណបក្សសំខាន់ៗ របស់អាមេរិកទាំងពីរ បានចេញមកធ្វើការគាំទ្រ អ៊ុយក្រែន និងអ៊ីស្រាអែល នៅក្នុងការបង្ហាញសញ្ញា សំដៅប្រឆាំងប្រទេស រុស្សីនិងចិន។

សភាដែលមានសមាជិកចំនួន ១០០នាក់ បានអនុម័តលើច្បាប់ ផ្តល់មូលនិធិ សន្តិសុខជាតិ ចំនួន ៩៥ ពាន់លានដុល្លារ ជាមួយនឹងសម្លេង ៧០ គាំទ្រ និង ២៩ ជំទាស់ ។ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សាធារណរដ្ឋចំនួន៨នាក់បានចំណាយ ពេលភាគច្រើនពេញមួយយប់ ដើម្បីបំពេញសំណើប្រឆាំង នឹងសំណើនេះ។

សេចក្តីព្រាងច្បាប់ព្រឹទ្ធសភា នឹង ផ្តល់ជំនួយចំនួន ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែន ក៏ដូចជា ១៤ ពាន់លានដុល្លារដល់ អ៊ីស្រាអែល សម្រាប់សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស និងជិត ៥ ពាន់លានដុល្លារ សម្រាប់ផ្តល់អាវុធដល់កោះតៃវ៉ាន់។

គណបក្ស​សាធារណរដ្ឋ​ដែល​ប្រឆាំង ​នឹង​ច្បាប់​ផ្តល់​មូលនិធិ​អ៊ុយក្រែន​ បាន​ចង្អុល​បង្ហាញ​ថា ខ្លួន​នឹង​នាំ​ជំនួយ​សរុប​របស់​អាមេរិក​ដល់​ក្រុង​គៀវ​ដល់​ទៅ​ជិត ២០០ ពាន់​លាន​ដុល្លារ។

ដោយឡែកក្រុមអ្នកប្រជាធិបតេយ្យបានប្រឆាំងដោយលើកឡើងថាវាល្អសម្រាប់ឧស្សាហកម្មអាវុធរបស់សហរដ្ឋអាមេរិកហើយថាការមិនបន្តផ្ញើប្រាក់ ទៅទីក្រុងគៀវ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់វ៉ាស៊ីនតោន និង ដំណោះស្រាយសម្រាប់ លើពិភពលោក ៕

ប្រែសម្រួល៖ស៊ុនលី

To Top