បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសលោកខាងលិច នឹងមិនផ្តល់ដំណោះស្រាយការទូត ជាក់ស្តែងចំពោះជម្លោះអ៊ុយក្រែន នោះទេ ពីព្រោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅតែមានចេតនាក្នុងការ ធ្វើឱ្យមានការបរាជ័យ ជាយុទ្ធសាស្ត្រលើទីក្រុងមូស្គូ ។
ដោយសង្ខេបសមាជិកសភារុស្ស៊ី អំពីការងាររបស់ក្រសួងការបរទេសរុស្សី និងស្ថានភាពអន្តរជាតិ បច្ចុប្បន្ន លោក Lavrov បានបញ្ជាក់ថា ទីក្រុងមូស្គូគឺជា អ្នកការពារជាមុនក្នុងការប្រយុទ្ធដើម្បីអនាគត ដ៏ល្អប្រសើរដោយបន្ថែមថាប្រព័ន្ធដែលគ្រប់គ្រង ដោយលោកខាងលិច កំពុងបង្ហាញផ្លូវកាន់តែច្បាស់ ទៅកាន់ពិភពលោកពហុប៉ូល ។
លោក Lavrov បានអះអាងថា ទោះជាយ៉ាង ណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅតែប្តេជ្ញាធ្វើសង្រ្គាមកូនកាត់ ប្រឆាំងនឹងនរណាម្នាក់ដែលផ្តល់អាទិភាព ដល់ផលប្រយោជន៍ជាតិ ដូចដែលបានបង្ហាញ ដោយការបន្តជម្លោះអ៊ុយក្រែន។
យោងតាមលោករដ្ឋមន្ត្រីបាននិយាយទៀតថា មានការផ្លាស់ប្តូរនៅក្នុងវោហាសាស្ត្រ របស់លោកខាងលិច ដោយសារតែភាពជោគជ័យ នៃសមរភូមិប្រយុទ្ធ របស់ទីក្រុងមូស្គូ ដោយក្រុមមន្ត្រីឥឡូវនេះ ផ្តោតលើការការពារជ័យជម្នះ របស់រុស្ស៊ីជាជាង ធានាការបរាជ័យរបស់ខ្លួន។
ទោះបីជាយ៉ាងណាក្តី លោក Lavrov បាននិយាយថាគោលនយោបាយស្នូល របស់ពួកគេក្នុងការព្យាយាម ធ្វើឱ្យខូចខាតដល់ប្រទេសរុស្ស៊ី នៅតែដដែលហើយ ជម្លោះនេះទំនង ជាមិនត្រូវបានដោះស្រាយដោយការទូតនោះទេ៕
ប្រែសម្រួល៖ស៊ុនលី