ព័ត៌មានអន្តរជាតិ

ឃ្លាំង​ស្តុក​ប្រេង​​ របស់​រុស្ស៊ី ត្រូវ​ភ្លើង​ឆេះ ​ក្រោយ​ការ​វាយប្រហារ ​ដោយ​យន្ដហោះដ្រូន​ របស់អ៊ុយក្រែន

AFP

ម៉ូស្គូ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេង មួយកន្លែង ក្នុងតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាលទ្ធផល នៃការវាយប្រហារ ដោយយន្តហោះដ្រូន របស់អ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់អភិបាល តំបន់បានឲ្យដឹងនៅលើបណ្តាញ ទំនាក់ទំនងសង្គម របស់លោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក Roman Starovoit បាន​ឲ្យដឹងថា តាម​ព័ត៌មាន​បឋម​ មិន​មាន​អ្នក​រង​របួស​នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

លោកអភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋរក្សា ភាពស្ងប់ស្ងាត់ដោយថាសេវាកម្មពិសេស ទាំងអស់កំពុងដំណើរការនៅកន្លែងកើតហេតុ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top