ព័ត៌មានអន្តរជាតិ

ហុងគ្រី បដិសេធដោយមិន ចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មលើកទី១៣ របស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រទេសហុងគ្រីបានបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មលើកទី ១៣ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ឡើយ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតរបស់ប្លុកកាលពីថ្ងៃពុធ។ វេតូមានន័យថា ប្រទេសនេះគឺជាសមាជិកប្លុកតែមួយគត់ ដែលប្រឆាំងនឹងការរឹតបន្តឹងជុំថ្មីលើរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សហភាពអឺរ៉ុបកំពុងព្យាយាមឱ្យមានការអនុម័តកញ្ចប់ទណ្ឌកម្មដែលតម្រូវឱ្យមានការគាំទ្រពីរដ្ឋសមាជិកទាំងអស់មុនថ្ងៃទី ២៤ ខែកុម្ភៈដែលជាខួបលើកទី២ នៃការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការរឹតបន្តឹងដែលបានស្នើឡើងតាមសេចក្តីរាយការណ៍នឹងកំណត់គោលដៅបុគ្គល និងអង្គភាពចំនួន ២០០ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ជាលើកដំបូងចាប់តាំងពីការកើនឡើងភាពតានតឹងនៅដើមឆ្នាំ២០២២ រវាងទីក្រុងមូស្គូ និង​ទីក្រុងគៀវ ដែលអូសបន្លាយយូរ ក៏មានក្រុមហ៊ុននៅអាស៊ី ក្នុងនោះ ក្រុមហ៊ុនចិនបី និងឥណ្ឌាមួយត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្ម។

ទីក្រុងព្រុចសែលកំពុងចោទប្រកាន់ក្រុមហ៊ុនទាំងបួននោះថា បានជួយក្រុងម៉ូស្គូឱ្យជៀសវាងការទប់ស្កាត់របស់សហភាពអឺរ៉ុប ជាចម្បងដោយការផ្គត់ផ្គង់ឱ្យរុស្ស៊ីជាមួយនឹងសមាសធាតុដែលអាចកែច្នៃឡើងវិញសម្រាប់ប្រើប្រាស់ក្នុងយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធអាវុធផ្សេងទៀត។

ប្រទេសហុងគ្រី ដែលជាអ្នករិះគន់ជាប់លាប់លើការរឹតបន្តឹងលើរុស្ស៊ី និងជំនួយយោធារបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន “មិនយល់ព្រមជាមួយកញ្ចប់ទណ្ឌកម្មថ្មី ដោយសារតែក្រុមហ៊ុនចិន” ត្រូវបានកំណត់គោលដៅ, នេះបើតាមមន្ត្រីមិនបញ្ចេញឈ្មោះបានប្រាប់ FT កាលពីថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលៈ ណៃ តុលា

To Top