បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូមានលទ្ធផលពេញចិត្តនៃការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា នៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងជាមួយអ្នកកាសែត Pavel Zarubin នៅខាងក្រៅវេទិកាបច្ចេកវិទ្យាអនាគតនៅទីក្រុងមូស្គូ លោកពូទីនបាននិយាយអំពីយុទ្ធនាការបោះឆ្នោតដែលកំពុងបន្តនៅអាមេរិកដោយនិយាយថា វាមិនសមរម្យសម្រាប់រុស្ស៊ីក្នុងការជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់អាមេរិក នោះទេ។
នៅពេលសួរថាតើបេក្ខជនប្រធានាធិបតីរូបណានឹងប្រសើរជាងសម្រាប់រុស្ស៊ី , ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Joe Biden ឬគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump យ៉ាងណាក៏ដោយ លោកពូទីនបានឆ្លើយយ៉ាងច្បាស់ នោះ គឺលោក “Biden ។
លោក ពូទីនថា គាត់ជាមនុស្សដែលមានបទពិសោធន៍ និងអាចទស្សន៍ទាយបានច្រើន គាត់ជាអ្នកនយោបាយបែបចាស់វស្សាដែលមានភាពទាក់ទាញ។ ប៉ុន្តែយើងនឹងធ្វើការជាមួយមេដឹកនាំណាដែលទទួលបានទំនុកចិត្តពីប្រជាជនអាមេរិក»។
យោងតាមប្រធានាធិបតីរុស្ស៊ី រឿងតែមួយគត់ដែលសំខាន់ចំពោះទីក្រុងមូស្គូ គឺគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលលោកបានពិពណ៌នាថា ជា “គ្រោះថ្នាក់ និងជាការភាន់ច្រឡំ”៕ ប្រែសម្រួលៈ ណៃ តុលា