ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងនឹងបញ្ជូន គ្រាប់បែកបន្ថែមទៀត ទៅឱ្យអ៊ីស្រាអែល

AFP

បរទេស ៖ សារព័ត៌មាន Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំបញ្ជូន គ្រាប់បែកជាច្រើន និងឧបករណ៍យោធាផ្សេងទៀត ដែលមានតម្លៃរាប់សិបលានដុល្លារ ទៅឱ្យអ៊ីស្រាអែល ចំពេលមានជម្លោះ ជាមួយក្រុមហាម៉ាស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក បច្ចុប្បន្ន និងអតីតមន្ត្រី ដែលត្រូវបានសម្ភាស ដោយកាសែត ការផ្តល់ដែលមានសក្តានុពលអាចរួមបញ្ចូលគ្រាប់បែក MK-82 , ឧបករណ៍ណែនាំច្បាស់លាស់ សម្រាប់គ្រាប់បែក ក៏ដូចជា ឧបករណ៍ ហ្វុយហ្ស៊ីបផងដែរ ។ ការដឹកជញ្ជូនត្រូវបានគេរាយការណ៍ថា នៅតែស្ថិតក្រោមការត្រួតពិនិត្យដោយមន្ត្រី ហើយលក្ខខណ្ឌ អាចផ្លាស់ប្តូរបាន ។ ការបញ្ជូននេះក៏នឹងត្រូវអនុម័ត ដោយសភាផងដែរ។

ការវាយតម្លៃដែលព្រាង ដោយស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បាននិយាយថា ទីក្រុងហ្សេរុយសាឡឹម បានស្នើសុំឱ្យមានការបញ្ជូនយ៉ាងឆាប់រហ័ស ដើម្បីការពារប្រឆាំងនឹង “ការគំរាមកំហែង ក្នុងតំបន់ដែលកំពុងបន្ត និងកំពុងកើតមាន”។

ខណៈពេលដែលការវាយលុក របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ក្នុងប៉ុន្មានខែថ្មីៗនេះ បាននាំមកនូវការបំផ្លិចបំផ្លាញ ដែលមិនធ្លាប់មានពីមុនមកដល់ តំបន់ប៉ាឡេស្ទីន ឯកសារនេះបាននិយាយដូច ដែលបានដកស្រង់ដោយ WSJ ថា “អ៊ីស្រាអែលចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារការរំលោភ សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ប្រទេសនេះតែងតែ ” ជាដៃគូប្រកបដោយតម្លាភាព ក្នុងការស៊ើបអង្កេតរ បស់សហរដ្ឋអាមេរិកលើការ ចោទប្រកាន់នៃការប្រើប្រាស់អ ត្ថបទការពារជាតិខុស៕
ប្រែសម្រួលៈ ណៃ តុលា

To Top