ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់

Xinhua

សេអ៊ូល៖ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក គឺជាការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ ដែលកំពុង រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមអត្ថបទចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។

ពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមយុទ្ធសាស្រ្ត ស្ថានភាពបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ ពីភាពមិនសមហេតុផលនៃ “ការកសាងតំបន់សេរី បើកចំហ វិបុលភាព និងស្ថិរភាព (ឥណ្ឌូប៉ាស៊ីហ្វិក)” ដែលគាំទ្រដោយរដ្ឋបាល របស់សហរដ្ឋអាមេរិក។

អត្ថបទដែលមានចំណងជើងថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក គឺជាសេណារីយ៉ូប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ ដែលរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់” បាននិយាយថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននាំមកនូវ “ការបិទ និងការប្រឈមមុខដាក់គ្នា” នៅក្នុងតំបន់ ជំនួសឱ្យ សេរីភាព និងការបើកចំហរ” ដោយសារតែបេសកកម្មចម្បងរបស់វា គឺដើម្បីទប់ស្កាត់ឯករាជ្យប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយបណ្តាប្រទេសក្នុងតំបន់ និងទទួលបានមុខតំណែង ដែលមិនអាចប្រកែកបាន។

ប្រភពបានបន្ថែមថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានបង្កឱ្យមាន “អស្ថិរភាព និងគ្រោះថ្នាក់នៃសង្គ្រាម” នៅក្នុងតំបន់ ជាជាង “ស្ថិរភាព” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹកនាំកិច្ចខិតខំប្រឹងប្រែងបឋម ដើម្បីដាក់សម្ពាធដល់ប្រទេស ក្នុងតំបន់តាមរយៈការឃុបឃិតគ្នាផ្នែកយោធា ដែលបានរឹតបន្តឹងជាមួយអ្នកដើរ តាមរបស់ខ្លួនដើម្បីអនុវត្តយុទ្ធសាស្ត្រ។

លើសពីនេះ អត្ថបទនេះបានឲ្យដឹងទៀតថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានចិញ្ចឹម “ភាពច្របូកច្របល់” មិនមែន “វិបុលភាព” នៅក្នុងតំបន់នោះទេ។

អត្ថបទនេះបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះចំណាត់ការរបស់ខ្លួនដើម្បី “បង្វែរតំបន់ (ឥណ្ឌូប៉ាស៊ីហ្វិក) ទៅជាផ្ទាំងត្រួតពិនិត្យ សម្រាប់ល្បែងភូមិសាស្ត្រនយោបាយ សម្រាប់ជាប្រយោជន៍នៃ ការបង្កើតអនុត្តរភាពតែមួយ និងផលប្រយោជន៍ផ្ទាល់ខ្លួន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top