ព័ត៌មានអន្តរជាតិ

ការវាយប្រហារ ដោយមីស៊ីលបំផ្លាញ នាវាដឹកទំនិញមួយគ្រឿង នៅសមុទ្រក្រហម

AFP

សាណា ៖ ការវាយប្រហារដោយកាំជ្រួច បានកំណត់គោលដៅលើកប៉ាល់ ដឹកទំនិញនៅសមុទ្រក្រហម កាលពីល្ងាចថ្ងៃអាទិត្យ និងធ្វើឱ្យខូចខាត នេះបើតាមទីភ្នាក់ងារប្រតិបត្តិការ ពាណិជ្ជកម្មដែនសមុទ្ររបស់អង់គ្លេស (UKMTO) បានរាយការណ៍ ហើយការវាយប្រហារនេះត្រូវបានធ្វើឡើង ទោះបីជាមានក្រុមចម្រុះអាមេរិក-អង់គ្លេស រាប់សិបនាក់បានរារាំងការវាយប្រហារ ដើម្បីការពារខ្សែ ដឹកជញ្ជូនក៏ដោយ។

UKMTO ដែលឃ្លាំមើលការដឹកជញ្ជូន អន្តរជាតិនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើ X បាននិយាយថា កប៉ាល់នេះត្រូវបានបុក ខណៈដែលវាមានចម្ងាយ ៣៥ ម៉ាយ ពីភាគខាងត្បូងនៃ al-Mucka ដែលជាតំបន់មួយនៅភាគខាងត្បូងនៃទីក្រុងកំពង់ផែ Hodeidah ដែលគ្រប់គ្រងដោយក្រុម Houthi ។

ភ្នាក់ងារបានបន្ថែមថា មេនៃកប៉ាល់ បានរាយការណ៍ពីការខូចខាត ខណៈដែលនាវិកទាំងអស់មានសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នេះ​ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ ​ដើម្បី​បំផ្លិចបំផ្លាញ​សេរីភាព ​នៃ​ការ​ធ្វើ​នាវាចរណ៍​របស់​កប៉ាល់​អន្តរជាតិ ​នៅ​សមុទ្រ​ក្រហម។ អ្នកនាំពាក្យយោធាក្រុម Houthi លោក Yahya Sarea បាននិយាយនៅលើ X ថា សេចក្តីថ្លែងការណ៍ដ៏សំខាន់មួយពីក្រុមរបស់លោក នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការវាយប្រហារ “ការការពារខ្លួន” ជាប្រចាំប្រឆាំងនឹងគោលដៅចល័តក្រុម Houthi ដ៏មានសក្តានុពលចាប់ តាំងពីខែមករា ប៉ុន្តែការវាយប្រហាររបស់ក្រុម Houthi បានបន្តចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top