បរទេស៖ មេដឹកនាំអាហ្វ្រិក បានជំរុញឲ្យបញ្ចប់ជាបន្ទាន់ ចំពោះជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលដោយអំពាវនាវឱ្យ មានសាមគ្គីភាពអន្តរជាតិ ជាមួយប៉ាឡេស្ទីនក្នុងអំឡុងពេល កិច្ចប្រជុំកំពូល សហភាពអាហ្វ្រិកលើកទី៣៧ ។
លោក Mohamed Ould Cheikh Ghazouani ប្រធានសហភាពអាហ្វ្រិក សម្រាប់ឆ្នាំ២០២៤ និងប្រធានាធិបតី Mauritanian បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា គឺជាការបង្ហាញពីភាពចាំបាច់ សម្រាប់កំណែទម្រង់ នៅក្នុងប្រព័ន្ធអន្តរជាតិ ដែលត្រូវបានសម្គាល់ដោយភាពអយុត្តិធម៌ និងស្តង់ដារខុសប្លែកគ្នា” ។
លោក Ghazouani បានប្រាប់មេដឹកនាំអាហ្រ្វិកថា “វាជារឿងសំខាន់បំផុតក្នុងការទទួលស្គាល់សិទ្ធិដើមរបស់ប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យរបស់ពួកគេ ដោយមានទីក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ស្របតាមដំណោះស្រាយពាក់ព័ន្ធនៃភាពស្របច្បាប់អន្តរជាតិ”។
លោកបានសម្តែងការព្រួយបារម្ភ ចំពោះការស្ទាក់ស្ទើររបស់សហគមន៍អន្តរជាតិក្នុងការបញ្ចេញឥទ្ធិពលចាំបាច់ សម្រាប់បទឈប់បាញ់ជាបន្ទាន់ ការផ្តល់ជំនួយ និងការបង្កើតដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង”។
លោក Ghazouani បានសរសើរសហភាពអាហ្វ្រិក សម្រាប់ជំហរដ៏ខ្ជាប់ខ្ជួន របស់ខ្លួនលើបញ្ហានេះ ដែលបរិហារភាពអយុត្តិធម៌ និងជាជើងឯកគ្រាន់តែបណ្តាលឱ្យមានការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌”៕
ប្រែសម្រួល ឈូក បូរ៉ា