ព្រុចសែល ៖ សហភាពអឺរ៉ុប បានសម្រេចចិត្ត ដើម្បីចរចា ជាមួយប្រទេសជប៉ុន លើការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ និងការពារជាតិ ដោយប្លុកនេះកំពុង ស្វែងរកការលើកកម្ពស់ទំនាក់ទំនង ទ្វេភាគី ឱ្យកាន់តែខ្ពស់មួយ ឯកសារសហភាពអឺរ៉ុប បានបង្ហាញចំពេលមានការអះអាង ដែនសមុទ្ររបស់ប្រទេសចិន ។
ភាគីទាំងពីរនឹងស្វែង រកការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យធំទូលាយ រួមទាំងសន្តិសុខដែនសមុទ្រ ការចែករំលែកព័ត៌មានសម្ងាត់ និងការទប់ទល់នឹងការ វាយប្រហារបែបកូនកាត់ ដែលជាទម្រង់សង្គ្រាមថ្មីមួយ ដែលរួមបញ្ចូលគ្នា រវាងយុទ្ធសាស្ត្រយោធា និងមិនមែនយោធា ដូចជាការចែកចាយព័ត៌មាន ក្លែងក្លាយ ដើម្បីសម្រេចបាននូវគោលដៅ ជាយុទ្ធសាស្ត្រ ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសជប៉ុន និងសហភាពអឺរ៉ុបបានប្តេជ្ញាថានឹង “អភិវឌ្ឍបន្ថែមទៀតរបស់ពួកគេ ភាពជាដៃគូសន្តិសុខ” នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល របស់ពួកគេកាលពីខែកក្កដា ឆ្នាំមុន ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។
ដោយហៅប្រទេសជប៉ុនថាជា “ដៃគូសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ឯកសារនោះបានឲ្យដឹងថា ភាគីទាំងពីរ គឺជា “ដៃគូយូរអង្វែងក្នុងវិស័យសន្តិភាព សន្តិសុខ និងការពារជាតិ ហើយបានអភិវឌ្ឍទំនាក់ទំនង របស់ពួកគេយ៉ាងខ្លាំង នៅក្នុងតំបន់ទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា