កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាចិត្តក្នុងការបង្កើនទំហំធំ ជាងទ្វេដងនៃនាវាចម្បាំងកងទ័ពជើងទឹក របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិ លោក Pat Conroy នៅថ្ងៃអង្គារនេះ បានប្រកាសពីការផ្លាស់ប្តូរទ្រង់ទ្រាយធំ។ នៅក្រោមផែនការនេះ កងនាវាចម្បាំងរបស់អូស្ត្រាលី នឹងត្រូវពង្រីកពី ១១ ដល់ ២៦ នាពេលបច្ចុប្បន្ន។
រដ្ឋាភិបាលនឹងចំណាយប្រាក់បន្ថែមចំនួន ១១,១ ពាន់លានដុល្លារអូស្ត្រាលី (៧,២ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីពន្លឿនការចែកចាយ កងនាវានាពេលអនាគត ដែលលោក Marles និងលោក Conroy បានឲ្យដឆងថា នឹងក្លាយជាចំនួនធំបំផុតរបស់ប្រទេសអូស្ត្រាលី ចាប់តាំងពីចុងបញ្ចប់នៃ សង្គ្រាមលោកលើកទីពីរ។
របាយការណ៍បានឲ្យដឹងថា ផែនការសរុបនឹងជំរុញការ ចំណាយលើវិស័យការពារជាតិ នៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដល់ ២,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ធៀបនឹង ២,១ភាគរយដែលវាត្រូវបានគ្រោងទុក នៅពេលរដ្ឋាភិបាលចូលកាន់តំណែង ៕
ប្រែសម្រួល ឈូក បូរ៉ា