ថ្ងៃទី ១៧ ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ សន្តិសុខក្រុង Munich និងបានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចសន្ទនាជាមួយប្រទេសចិន ព្រមទាំងផ្តល់បទសម្ភាសន៍ នៅកន្លែងប្រជុំដោយច្រានចោល ពាក្យសម្តីខុសឆ្គង ដែលថាចិនខ្លាំងហួសហេតុ នៅសមុទ្រចិនខាងត្បូង។
លោក Wang Yi បានថ្លែងថា ប្រជុំកោះសមុទ្រ ចិនខាងត្បូងជាទឹកដីចិនតាំងពីដើមមក។ ក្នុងទស្សវត្សរ៍ទី៦០និង៧០នៃសតវត្សទី២០ ប្រទេសមួយចំនួន ឈា្លនពានកាន់កាប់កោះ និងថ្មប៉ប្រ៉ះទឹកមួយចំនួនរបស់ប្រទេសចិន ប៉ុន្តែចិនបានរក្សាភាពអត់ធ្មត់រហូត ហើយប្រកាន់ខ្ជាប់នូវកិច្ចចរចាដោយមេត្រីភាព ដើម្បីដោះស្រាយបញ្ហា តើចិន ខ្លាំងហួសហេតុ មកពីណា? ក្នុងឆ្នាំ២០០២ ប្រទេសចិន បានជំរុញឱ្យចុះហត្ថលេខាលើ «សេចក្ដីប្រកាសប្រតិបត្តិ របស់គ្រប់ភាគីសមុទ្រចិនខាងត្បូង» ដែលបានគាំពារ យ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាព នៃសមុទ្រចិនខាងត្បូង ។ បច្ចុប្បន្ន ប្រទេសចិនបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន ពន្លឿនការពិគ្រោះពិភាក្សា លើក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង ដើម្បីឈាន ដល់បទប្បញ្ញត្តិ ក្នុងតំបន់ក្នុងពេលឆាប់ៗ ។ នេះនឹងកាន់តែមានអំណោយផល ដល់ការគ្រប់គ្រងការខ្វែងគំនិត ស្ថិរភាពនៅសមុទ្រចិន ខាងត្បូងនិងជំរុញ កិច្ចសហប្រតិបត្តិការ ។
លោក Wang Yi បានគូស បញ្ជាក់ទៀតថា ប្រទេសចិននិងប្រទេសអាស៊ាន មានសមត្ថភាពនិងតម្រិះប្រាជ្ញា សម្រាប់ឈានដល់ក្រមប្រតិបត្តិសមុទ្រចិន ខាងត្បូងគាំពារសន្តិភាពនិងស្ថិរភាព នៃសមុទ្រចិនខាងត្បូង ព្រមនិងសេរីភាព នៃការធ្វើអាកាសចរណ៍និងការហោះហើរ ជាមួយគ្នានេះដែរធានាសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសដទៃក្នុងតំបន់ ៕