ព័ត៌មានអន្តរជាតិ

លោក Xi Jinping អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន

រសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក Xi Jinping អគ្គលេខាធិការ នៃគណកម្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី៤ នៃ គណៈកម្មាធិការកំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានពិនិត្យ ពិភាក្សា និងអនុម័តលើ« មតិយោបល់ ស្តីពីការធ្វើកំណែ ទម្រង់លើយន្តការគ្រប់គ្រងដីធ្លី ដើម្បីបង្កើនសមត្ថភាព ធានាដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក្នុងតំបន់អំណោយផល » និង « មតិយោបល់ស្តីពីការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ»ជាដើម ។

លោក Xi Jinping បានគូសបញ្ជាក់ថា គួរបង្កើតនិងកែសម្រួល ឱ្យកាន់តែល្អចំពោះយន្តការគ្រប់គ្រងដីធ្លី ដែលតភ្ជាប់ដោយមានប្រសិទ្ធភាព ខ្ពស់នឹងគោលនយោបាយ ម៉ាក្រូ និង ការអភិវឌ្ឍក្នុងតំបន់ លើកកម្ពស់កម្រិតជាក់លាក់ ដល់ការបែងចែកដីធ្លី ឱ្យបានត្រឹមត្រូវនិង អត្រាប្រើប្រាស់ដីធ្លី ជំរុញឱ្យបង្កើតនិម្មាបនកម្មអភិវឌ្ឍ ដែលមានតួនាទីសំខាន់ក្រោមការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍដីធ្លី មានសណ្តាប់ធ្នាប់ ដើម្បីបង្កើនសមត្ថភាព ធានាបាននូវការអភិវឌ្ឍដីធ្លី ប្រកបដោយគុណភាពខ្ពស់ ក្នុងតំបន់អំណោយផល ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top