ព័ត៌មានអន្តរជាតិ

ប្រេស៊ីល កោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅទីក្រុង Tel Aviv សម្រាប់ការពិគ្រោះយោបល់ ចំពេលមានវិបត្តិការទូតជាមួយអ៊ីស្រាអែល

រូបភាពពី៖​ XINHUA

ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលនៅថ្ងៃចន្ទម្សិលមិញនេះ បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននៅទីក្រុង Tel Aviv លោក Frederico Meyer ត្រឡប់ទៅប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់ បន្ទាប់ពីប្រធានាធិបតី Luiz Inacio Lula da Silva បានសម្តែងការរិះគន់យ៉ាងចាស់ដៃ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្រ្ទីប ជាការឆ្លើយតបទៅនឹង ក្រសួង​ការ​បរទេស​ប្រេស៊ីល​បាន​បញ្ជាក់​ថា ការ​ដែល​អ៊ីស្រាអែល កោះ​ហៅ​អ្នក​ការទូត​មក​ធ្វើ​សេចក្តី​ថ្លែងការណ៍។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Mauro Vieira ក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប្រេស៊ីល លោក Daniel Zonshine ផងដែរ។

លោក Lula da Silva កាលពីថ្ងៃអាទិត្យបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” ប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីខែមករា ប្រទេសប្រេស៊ីល បានចូលរួមជាមួយអាហ្វ្រិកខាងត្បូងក្នុងការនាំយកសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ។

កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរកម្សាន្តទៅកាន់ទ្វីបអាហ្រ្វិក លោក Lula da Silva បានប្រកាសថា ប្រទេសប្រេស៊ីល នឹងធ្វើការរួមចំណែកថ្មីដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)៕ ប្រែសម្រួល ឈូក បូរ៉ា

To Top