ព័ត៌មានអន្តរជាតិ

មីស៊ីលកូរ៉េខាងជើង ដែល​រក​ឃើញ​ ក្នុង​ប្រទេស​អ៊ុយក្រែន ប្រើ​គ្រឿង​ផលិត​ដោយ​អាមេរិក និង​អឺរ៉ុប

រូបភាពពី៖​ Kyodo
" "

គៀវ៖ យោងតាមវិទ្យាស្ថានស្រាវជ្រាវរបស់អង់គ្លេស បានឱ្យដឹងថា មីស៊ីលកូរ៉េខាងជើង ដែលបានបាញ់ទៅកាន់ភាគខាងកើតអ៊ុយក្រែន ដោយប្រទេសរុស្ស៊ី មានផ្ទុកនូវសមាសធាតុអេឡិចត្រូនិចរាប់រយ ដែលតាមដានក្រុមហ៊ុន ដែលមានទីស្នាក់ការនៅអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ចិន និងកន្លែងផ្សេងទៀត។

ការរកឃើញដោយ Conflict Armament Research បង្ហាញថា កូរ៉េខាងជើង អាចទទួលបានគ្រឿងបន្លាស់ពីបរទេស ដើម្បីផលិតអាវុធ គេចផុតពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន។

" "

វិទ្យាស្ថានបានវិភាគកំទេចកំទីពីមីស៊ីល ដែលផលិតដោយកូរ៉េខាងជើង ដែលបានរកឃើញពីទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថា គ្រឿងអេឡិចត្រូនិកជាង ២៩០របស់វាមានម៉ាកយីហោរបស់ក្រុមហ៊ុនចំនួន ២៦ ដែលមានទីស្នាក់ការនៅក្នុងប្រទេសចិន អាល្លឺម៉ង់ ជប៉ុន ហូឡង់ សិង្ហបុរី ស្វីស តៃវ៉ាន់ និងសហរដ្ឋអាមេរិក។

" "

វិទ្យាស្ថានបានឲ្យដឹងថា ក្នុងចំណោមសមាសធាតុ ៧៥,៥ភាគរយទាក់ទងនឹងក្រុមហ៊ុននៅសហរដ្ឋអាមេរិក ១១,៩ភាគរយចំពោះក្រុមហ៊ុននៅប្រទេសអាល្លឺម៉ង់ និង ៣,១ ភាគរយចំពោះក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន ដោយភាគច្រើនផលិតក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

វិទ្យាស្ថាននៅក្នុងរបាយការណ៍នេះបានឲហយដឹងថា ប្រទេសកូរ៉េខាងជើង “បានបង្កើតបណ្តាញទិញយកដ៏រឹងមាំមួយ ដែលមានសមត្ថភាពអាចជៀសផុត ដោយគ្មានការរកឃើញ នូវរបបទណ្ឌកម្ម ដែលមានតាំងពីជិតពីរទសវត្សរ៍មកហើយ” ប៉ុន្ដែអង្គភាព​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ​ទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top